Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិសេតវិមាន​៖ អ៊ីរ៉ង់​ បញ្ជូន​យោធាទៅបង្ហាត់ទាហានរុស្សី ប្រើយន្តហោះដ្រូន ខណៈអ៊ុយក្រែនកំពុងផ្លោងដាក់ទីក្រុង២

សេតវិមាន​៖ អ៊ីរ៉ង់​ បញ្ជូន​យោធាទៅបង្ហាត់ទាហានរុស្សី ប្រើយន្តហោះដ្រូន ខណៈអ៊ុយក្រែនកំពុងផ្លោងដាក់ទីក្រុង២

សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកយោធាអ៊ីរ៉ង់បានធ្វើដំណើរទៅតំបន់គ្រីមៀ ដែលកាន់កាប់ ដោយរុស្ស៊ីដើម្បីជួយបង្ហាត់កងកម្លាំងរុស្ស៊ីពីរបៀប ប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បី វាយប្រហារមកលើប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាថ្ងៃនេះ យើងអាចបញ្ជាក់បានថា បុគ្គលិកយោធារុស្ស៊ី ដែលមានមូលដ្ឋាននៅគ្រីមៀបាននឹងកំពុងបើកយន្តហោះ UAVរបស់អ៊ីរ៉ង់ដោយប្រើប្រាស់វាដើម្បីធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែនរួមទាំងការវាយប្រហារប្រឆាំងនឹងទីក្រុងគៀវផងដែរ។

Google

លោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា យើងវាយតម្លៃថាបុគ្គលិកយោធាអ៊ីរ៉ង់បាននៅលើទឹកដីតំបន់ គ្រីមៀហើយបានជួយរុស្ស៊ីក្នុងប្រតិបត្តិការទាំងនេះ។

អ៊ុយក្រែនវាយប្រហារតំបន់ Kherson និង​ Luhansk ស្លាប់៨របួស១០នាក់

លោកEkaterina Gubareva អភិបាលរងតំបន់ Kherson ដែលត្រូវបានតែងតាំងដោយរុស្ស៊ីបាននិយាយថា យ៉ាងហោចណាស់សមាជិកពីរនាក់នៃស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់អ៊ុយក្រែនកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

ជាមួយគ្នានេះដែរយ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ និង១០ នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដោយការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ុយក្រែនទៅលើតំបន់ Luhansk ភាគខាងកើត ។នេះបើយោងតាមមន្ត្រីគាំទ្ររុស្ស៊ីនៅក្នុងទឹកដីដែលកាន់កាប់។

អ៊ីស្រាអែលនិងអ៊ុយក្រែនពិភាក្សាអំពីប្រព័ន្ធការពារដែនអាកាស

មន្ត្រីអ៊ុយក្រែននិងអ៊ីស្រាអែលបានពិភាក្សាគ្នាអំពីសំណើរបស់ទីក្រុងគៀវសុំឲ្យប្រទេសអ៊ីស្រាអែលផ្តល់ជំនួយការពារដែនអាកាសបន្ទាប់ពីប្រទេសរុស្ស៊ីបាន ប្រើប្រាស់ហោះគ្មានមនុស្សបើក kamikazeរបស់អ៊ីរ៉ង់វាយឆ្មក់មកលើប្រទេសដែលហែកហួរដោយសង្រ្គាម។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid ហើយបានពិភាក្សាលម្អិត អំពីការផ្តល់ប្រព័ន្ធនិងបច្ចេកវិទ្យាការពារដែនអាកាស និងមីស៊ីល។ លោកបានសរសេរថាខ្ញុំបានជូនដំណឹងអំពី ការឈឺចាប់ដែលមិនអាចនិយាយបាន ការបាត់បង់អាយុជីវិត និងការបំផ្លិចបំផ្លាញដែលបណ្តាលមកពីមីស៊ីលរុស្ស៊ី និងយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ដែលបានវាយប្រហារប៉ុន្មានថ្ងៃថ្មីៗចុងក្រោយនេះ

RELATED ARTICLES