Friday, November 15, 2024
Homeព័ត៌មានជាតិខឹម វាសនា បន្តប្រមាថព្រះគ្រូសាន សុជា ហៅព្រះអង្គ «អាខ្ជា អន់ជាងពួកមីលក់ឡេ»

ខឹម វាសនា បន្តប្រមាថព្រះគ្រូសាន សុជា ហៅព្រះអង្គ «អាខ្ជា អន់ជាងពួកមីលក់ឡេ»

ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក ហើយមុននេះ ធ្លាប់បានប្រមាថព្រះគ្រូវជិរប្បញ្ញោ សាន សុជា ដោយហៅព្រះអង្គថា «អាជាមេតុយ» នោះ ថ្មីៗនេះ បានបន្តថ្លែងប្រមាថព្រះគ្រូសាន សុជា បន្ថែមទៀត ដោយហៅព្រះអង្គថា «អាខ្ជា អន់ជាងពួកមីលក់ឡេ»។

លោកខឹម វាសនា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅរាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ថា «មានគេសួរសាន សុជា ថាតើមនុស្សស្លាប់ហើយ កើតមកវិញទៀតដែរឬទេ? អាខ្ជា វាឆ្លើយថា មនុស្សហ្នឹងគ្រាន់តែជាបញ្ញត្តិទេ អត់មានមនុស្សពិតទេ គេហៅថាឈ្មោះអីហ្នុង គឺឈ្មោះហ្នុងគ្រាន់តែបញ្ញត្តិទេ ដូច្នេះមនុស្សពិត អត់មានទេ។ ពូគិតថា អាខ្ជា បន្លប់អ្នកសួរហើយ គេសួរពីមនុស្សស្លាប់ហើយកើតមកវិញទេ វាទៅឆ្លើយពីឈ្មោះគេបញ្ញត្តិលើមនុស្សនោះទៅវិញ បើពូនៅជិត ពូនឹងសួរជាន់កែងវាថា ឥឡូវពូអត់សួរពីឈ្មោះនោះទៅកើតទៀតឬអត់នោះទេ ពូចង់សួរពីមនុស្សដែលមិនមានឈ្មោះហ្នឹង កើតទៀតឬអត់? វាថាឥឡូវហ្នឹង អត់មានមនុស្សពិតទេ អ៊ីចឹងតើនឹងមានមនុស្សទៅកើតទៀតបានយ៉ាងម៉េចទៅ? សូមសួរអាខ្ជា ទៅមើល ថាស្អីជាវាលវដ្តសង្សារ? ហើយព្រះពុទ្ធ សន្សំបារមីបួនអសង្ខេយ្យហ្នុង ជាស្អីទៅវិញ បើអត់មានមនុស្សស្អីផងហ្នឹង? ហើយចុះពីណាសន្សំបារមីហ្នុង? កូនសិស្សអាខ្ជា ឡប់ មិនសួរម្ចាស់គ្រូវា រកការយល់រឿងមនុស្សកើតស្លាប់នេះឲ្យច្បាស់លាស់ទេ ស្រាប់តែខំធ្វើបុណ្យសន្សំកុសលទៅជាតិមុខទៅទៀតហើយ។ ពូគិតយល់ពីសភាពកូនសិស្សអាខ្ជា ពូដឹងថា សុទ្ធតែមនុស្សអត់ទ្វារមនោទេ មិនដឹងជួយពួកឡប់អស់នោះយ៉ាងម៉េច បើពួកនោះឡប់ គ្មានគិតដឹងហេតុផលអីសោះយ៉ាងនេះអ៊ីចឹងនោះ។ សួរហើយ គ្រូវាឆ្លើយបន្លប់ ក៏វាចាប់គ្រូវាមិនបានផង ហើយសរសើរគ្រូវាថា ពន្យល់ធម៌ល្អណាស់ ទាំងដែលខ្លួនមិនយល់ស្អីផង ហើយម្ចាស់គ្រូវា ទៅយកអាកូនសិស្សឡប់ហ្នឹង មកធ្វើសក្ខីកម្មទៅទៀត ហើយវាពន្យល់ថា ដូចជាព្រះពុទ្ធ អ៊ីចឹង គឺព្រះអង្គបានឃើញសត្វប្រេត នរក ប៉ុន្តែដោយគ្មានអ្នកណាបានឃើញ ដូច្នេះព្រះពុទ្ធ ក៏មិនបាននិយាយអំពីរឿងព្រះអង្គបានឃើញប្រេត នរកហ្នុងដែរ លុះត្រាតែមានព្រះមោគ្គលាន បានឃើញដែរ ទើបព្រះអង្គ ប្រាប់ថា ព្រះអង្គបានឃើញសត្វទាំងអស់នោះ ច្រើនដងមកហើយ វាថាវាក៏ដូច្នោះដែរ បើគ្មានបន្ទាល់ វាមិននិយាយទេ គិតទៅមើល អ្វីដែលវាពន្យល់ បើកបង្ហាញឲ្យគេអ្នកស្ដាប់ដឹងគ្រប់គ្នាថាយ៉ាងម៉ចទៅហើយហ្នឹង យើងមានទ្វារមនោ ស្ដាប់វានិយាយឃើញថាវាឡប់ ស្រាប់តែវាទៅយកមនុស្សឡប់ មកធ្វើបន្ទាល់ ហើយយកលំនាំព្រះពុទ្ធ មកប្រដូចខ្លួនវា»។

លោកខឹម វាសនា បានសរសេរបន្តថា «រឿងប្រេត រឿងនរក គេមិនឃើញ ចុះរឿងអាខ្ជា និយាយហ្នឹង គេឃើញនិងឮគ្រប់គ្នាហ្នឹង ឃើញថាវាឡប់ មានចាំបាច់ទៅយកសក្ខីកម្មថាវានិយាយល្អស្អី បើគេស្ដាប់ទៅឮគ្រប់គ្នាហើយហ្នឹង អានេះអន់ជាងពួកមីលក់ឡេ ទៅទៀត ពួកមីលក់ឡេ វាទៅយកអ្នកប្រើប្រាស់ឡេវាហ្នុង មកធ្វើសក្ខីកម្ម ព្រោះអ្នកមើល មិនបានប្រើឡេវាហ្នុង អ៊ីចឹងវាទៅយកអ្នកប្រើ មកធ្វើសក្ខីកម្ម វាសមហេតុសមផលជាងអាខ្ជា តែកូនសិស្សអាខ្ជា អត់ចាប់បានស្អីជាស្អីរបស់គ្រូវាអីបន្តិច ដឹងតែបានក្បាលមីក្រូមក និយាយថា គ្រូវាពន្យល់ល្អណាស់ ល្អិតណាស់ មិនដឹងជាជួយកូនសិស្សអាខ្ជា តាមណាទេ។ ព្រះពុទ្ធ សម្ដែងថា មនុស្សដែលមើលមិនដឹង សរសើរបុគ្គលដែលគួរតិះដៀល ធ្លាក់នរកដូចគេធាក់ពីក្រោយអ៊ីចឹង អំពើឡប់ឆ្កួតរបស់វិញ្ញាណដែលមានអារម្មណ៍សរសើរបុគ្គលដែលគួរតិះដៀល ជាវិញ្ញាណឡប់ អត់ដឹងខ្យល់អី ជាប្រភេទវិញ្ញាណនរក ប្រេតមែនហ្នុងហើយ»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលលោកខឹម វាសនា ជេរប្រមាថមកលើ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ព្រះសង្ឃល្បីល្បាញរឿងទេសនាធម៌អប់រំមនុស្ស ដែលពុទ្ធសានិកទូទៅតែងគោរព ជាក់ស្តែងមុននេះ បន្ទាប់ពីព្រះគ្រូសាន សុជា បាននិមន្តទៅប្រទេសកូរ៉េ ទេសនាពន្យល់បងប្អូនពលករខ្មែរ ថាគ្មានទឹកលិចលោកអីទេ កុំឲ្យជឿលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាព្រហ្មរក្សាលោក និយាយបង្អើលថាទឹកលិចលោក មនុស្សស្លាប់អស់ស្ទើរមួយផែនដី នៅសល់តែបន្តិច នៅចម្ការរបស់ខ្លួន នាជើងភ្នំគូលែន ខេត្តសៀមរាប នោះ លោកខឹម វាសនា បានជេរប្រមាថព្រះអង្គយ៉ាងធ្ងន់ ដោយហៅព្រះអង្គថា “អាជាមេតុយ” ធ្វើឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទដែលគាំទ្រព្រះគ្រូ សាន សុជា ផ្ទុះប្រតិកម្មយ៉ាងខ្លាំង។ យ៉ាងណា ព្រះគ្រូ សាន សុជា មិនដែលតបតចំពោះការប្រមាថរបស់លោកខឹម វាសនា នោះទេ។

លោកខឹម វាសនា បានសរសេរប្រមាថព្រះគ្រូ សាន សុជា នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ថា “មនុស្សអនត្តា គឺវិញ្ញាណ ដែលហៅថាវិញ្ញាណដឹង គឺវិញ្ញាណគិតហេតុផលយល់។ សម្មាទិដ្ឋិ គឺយល់ត្រូវ គឺដឹងត្រូវ គឺគិតហេតុផលទៅយល់ត្រូវហ្នឹងហើយ គឺសម្មាទិដ្ឋិនោះហើយ។ មិច្ឆាទិដ្ឋិ ប្រែថាយល់ខុស យល់គឺដឹង យល់ខុស គឺដឹងខុសហ្នឹងឯង។ សាន សុជា ឬជាមេតុយ វានិយាយនៅកូរ៉េ ថា ពូហាក់បីដូចជាមានបំណងចង់ឲ្យពិភពលោករលាយ។ អូ អាជាមេតុយ គិតពីពូទៅ ដឹងចិត្តពូថាបែបហ្នឹង? អូក្មួយគិតទៅមើល តើដឹងខុសចិត្តពូ ឬដឹងត្រូវចិត្តពូ មិច្ឆាទិដ្ឋិ ឬសម្មាទិដ្ឋិ? អូ ពូគ្រាន់តែចង់ឲ្យពិភពលោករលាយ ពិភពលោកនេះ រលាយតាមពូចង់ឬ? អូ គ្រាន់តែចង់ឲ្យពិភពលោករលាយ ទៅជាហៅសមាជិកគ្រួសារ LDP ពីគ្រប់ទិសទី ឲ្យប្រញាប់ប្រញាល់មកសៀមរាប កើតដែរ? ដឹងថាដើម្បីបានមក ពួកគេចំណាយស្អីខ្លះ រួចបើមិនមែន ពួកគេនឹងត្រូវខាតបង់អ្វីខ្លះទេ? គ្រាន់តែចង់សោះ ហើយដឹងថា ពិភពលោកនេះមិនរលាយតាមពូចង់ផងហ្នឹង ពូទៅបំផ្លាញសមាជិកគ្រួសារខ្លួនឯងយ៉ាងហ្នឹងកើតដែរ? អូ ចិត្តពូអ៊ីចឹង? អាឃ្ជា ដឹងត្រូវចិត្តពូទេ? នេះមិច្ឆាដឹង ឬមិច្ឆាទិដ្ឋិនោះហើយ។ ហើយចុះបើពូដឹងពិតថា ពិភពលោកនេះ នឹងរលាយ ព្រោះទឹកលិចមែន មិនឲ្យពូហៅ មិនឲ្យហៅ ឲ្យពូធ្វើម៉េច? ឲ្យពូនៅស្ងៀម? ហ្នុងឪឆ្កួតហ្នឹង ដឹងថាពិភពលោកលិចទឹកមែន មិនហៅកូនៗក្នុងគ្រួសារ ឲ្យមកទីតាំងដែលខ្លួនដឹងថាសុវត្ថិភាពអ៊ីចឹងនោះ»។

លោកខឹម វាសនា សរសេរបន្តថា «ពូត្រូវតែប្រាប់កូនៗ ពីរឿងពិតដែលពូបានដឹង ហើយពូស៊ែរព័ត៌មានអំពីទឹកជំនន់ អំពីភ្លៀង អំពីគ្រោះរញ្ជួយដី អំពីខ្យល់ព្យុះ និងអំពីគ្រោះឡើងកម្តៅខ្លាំង រហូតកើតជាភ្លើងសុខៗឆេះព្រៃ ដើម្បីឲ្យកូនៗដែលពូហៅមកទីសុវត្ថិភាព បានឃើញជាភ័ស្ដុតាងថា ពូប្រាប់ពួកគេនេះ ជាការពិត បើពូមិនធ្វើអ៊ីចឹង តើឲ្យពូធ្វើម៉េច? ការដឹងដំណើរចិត្តពូពិត គឺសម្មាទិដ្ឋិ ឬសម្មាដឹង ដឹងតាមការពិតក្នុងចិត្តពូ តែអាជា វាថា ពូហាក់បីដូចជាចង់ឲ្យពិភពលោកកើតគ្រោះលិចទឹកនេះមែន។ អូ ពិភពលោកនេះ លិចទឹកមែន ដោយសារចិត្តពូចង់? ពូចង់ឲ្យទាល់តែងាប់ ក៏ពិភពលោកនេះ វាមិនទៅតាមចិត្តពូចង់ដែរ គឺវាយ៉ាងម៉េច វាទៅតាមដំណើរវាហ្នុងហើយ ហើយពូមិនមែនភ្លើអីដឹងថា ពិភពលោកមិនមានដំណើរដូចពូចង់ផងអ៊ីចឹង ហើយទៅហៅសមាជិកខ្លួនឯងឲ្យខាតសព្វគ្រប់ គ្រាន់តែខ្លួនចង់សោះហ្នឹង? ប៉ុន្មានថ្ងៃទៀត លទ្ធផលចេញមក នឹងដឹងថា ពិភពលោកនេះ មិនដូចខ្លួនចង់ផងហ្នឹង? ម៉េចក៏ពូទៅជាឆ្កួតធ្វើរឿងដែលដឹងលទ្ធផលថា សម្លាប់ខ្លួនឯងអ៊ីចឹង? តើពូអាចជាមនុស្សឆ្កួតបែបហ្នឹងកើតទេ? ស្ទាបដឹងត្រូវតាមដំណើរចិត្តពូ គឺសម្មាទិដ្ឋិក្នុងរឿងហ្នឹង ស្ទាបដឹងខុសតាមដំណើរចិត្តពូក្នូងរឿងហ្នឹង គឺមិច្ឆាទិដ្ឋិ ព្រះពុទ្ធ ហាមមិនឲ្យសេពគប់នឹងបុគ្គលពាល កិរិយាមិនសេពគប់នឹងបុគ្គលពាល ជាមង្គលដ៏ឧត្តម គឺមិនសេពគប់នឹងបុគ្គលដែលវិញ្ញាណដឹងជាអារម្មណ៍មិនត្រូវតាមដំណើររឿងពិត គឺមិច្ឆាទិដ្ឋិ ឬមិច្ឆាដឹងហ្នឹងឯង។ ឥឡូវមានអ្នកសេពគប់ គាំទ្រអាមិច្ឆាទិដ្ឋិ ឃ្ជា ជូនដំណើរទាំងងងើល ទៅរកជ្រោះមរណៈ ហើយដឹងវង្វេងថា ខ្លួនឯងត្រូវទៀត ចាំមើលលទ្ធផល វានឹងចេញទៅជាយ៉ាងម៉េច បើធ្វើផ្ទុយពីពាក្យប្រាប់របស់ព្រះពុទ្ធ ផងអ៊ីចឹង? ឆាកល្ខោនលោកិយនេះ នឹងបើកបង្ហាញការពិតក្នុងពេលដ៏ឆាប់ៗខាងមុខនេះហើយ ពូអស់អីពន្យល់ហើយ ឯវំ“ ។

លោកខឹម វាសនា បានសរសេរបន្ថែម នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ថា “… ពូនិយាយថា ទឹកលិចលោក ងាប់មនុស្សអស់ស្ទើរពីផែនដី គឺវាមានរឿងបែបនេះដដែលៗ មានអីថារឿងនេះមិនអាចកើតមានឡើង? តែអ្នកទាំងឡាយដែលមិនព្រមប្រើខួរក្បាល ដើម្បីគិតយល់ហេតុផល ឬព្រោះតែក្បាលពួកគេមិនមែនជាទ្វារមនោ គិតយល់ហេតុផល គេខំធ្វើសកម្មភាពបន្លប់ការពិត ដូចជា អាជាមេតុយ វាប្រឹងទៅកូរ៉េ ដើម្បីបង្ហាញពួកខួរស្ងោរស៊ី វាថាវាគ្មានទឹកលិចលោកស្អីទេ ហើយកូនសិស្សឆ្កួត ជាសត្វដែលទ្វារខួរមិនចេះគិតហេតុផលដូចវាដែរ ខំហែហមគ្រូឡប់គេ ទៅរកកន្លែងមរណៈទាំងពូជទៅ។ ដំណើរពិត គឺកម្មជាអ្នករៀបចំ គ្មានអ្នកណាមួយ អាចបង្វែររឿងពិតនេះបានទេ ទោះព្រះពុទ្ធ ក៏ដោយ ពូនិយាយតាមរឿងពិត មិនមែនរឿងពិតវាកើតតាមសម្ដីពូទេ គឺសម្ដីពូ កើតក្រោយដំណើររឿងពិតទេតើ តែអាជា និងក្រុមគេដែលខួរអត់មែនជាទ្វារមនោ ចេះគិតហេតុផល គេប្រឹងប្រឆាំងនឹងការពិត មិនយូរទេ លទ្ធផលថាពិតឬអត់ នឹងបើកបង្ហាញហើយ។ ប៉ុន្តែពូសូមរំលឹកថា ភ្លើដូចសាន សុជា និងបក្ខពួករបស់គេ មិនមែនចប់ត្រឹមងាប់ដោយលិចទឹកហ្នឹងទេណា គឺវិញ្ញាណដែលជាខ្សែកម្លាំងហូរគ្មានពេលឈប់ នឹងទៅបង្កកំណើតជាប់មិនដាច់ រងទុក្ខរងទោសក្នុងវាលវដ្ដសង្សារ បន្តទៅមុខទៀត ព្រោះតែភ្លើ រស់នៅមិនស្គាល់គន្លងធម្មជាតិកម្មនេះឯង… “ ៕ ខៀវទុំ

RELATED ARTICLES