ថៃ៖កាលពីថ្ងៃចន្ទទី១៩ធ្នូ ឆ្នាំ២០២២ កងទ័ពជើងទឹកប្រទេសថៃ បានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រ (ទី១៩ ខែធ្នូ) ដើម្បីកំណត់ទីតាំងនិងស្វែងរកទាហានម៉ារីន ចំនួន៣១ នាក់ដែលកំពុងបាបាត់ខ្លួនបន្ទាប់ពីនាវាចម្បាំងមួយគ្រឿងបានលិចកាលពីយប់ថ្ងៃអាទិត្យ ក្នុងឈូងសមុទ្រថៃ។

មុនពេលលិចនាវានេះកំពុងល្បាតចម្ងាយប្រហែលជាង៣០គីឡូម៉ែត្រពីសមុទ្រពីស្រុក Bang Saphan ខេត្ត PrachuapKhiriKhan។វាត្រូវបានវាយប្រហារដោយរលកខ្ពស់កំឡុងពេលព្យុះបណ្តាលអោយទឹកសមុទ្រហូរចូលទៅក្នុងកប៉ាល់។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានចាប់ផ្តើមកាលពីយប់ថ្ងៃអាទិត្យនៅវេលាម៉ោង ៨ និង ៤០ នាទីយប់ ម៉ោងក្នុងស្រុក ។ទោះបីជាយ៉ាងណា វាមិនអាចធ្វើប្រតិបត្តិការស្វែងរកបានទេ ដោយសារខ្យល់បក់ និងទឹករលកខ្លាំង។
របាយការណ៍ស្តីពីប្រតិបត្តិការជួយសង្គ្រោះដែលចេញដោយកងទ័ពជើងទឹកកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃចន្ទនេះបាននិយាយថានាវិក ៧៨នាក់ក្នុងចំណោម ១០៦នាក់នៅលើនាវានោះត្រូវបានជួយសង្គ្រោះនាំយកទៅកាន់កំពង់ផែ Bang Saphan ក្នុងខេត្ត Prachuap Khiri Khan ។ ពួកគេបីនាក់បានរងរបួសធ្ងន់។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមកទៀត កងទ័ពជើងទឹក និងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានផ្តល់ចំនួនត្រឹម ៧៥នាក់ក្នុងចំណោម១០៦នាក់ហើយក្នុងនោះ ៣១នាក់នៅតែបាត់ខ្លួនគិតត្រឹមថ្ងៃត្រង់។កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះនៅតែដំណើរការ៕