ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យោធាប្រទេសចិនបានបញ្ជូនយន្តហោះយោធាចំនួន ៣៩គ្រឿងនិងនាវាចម្បាំងចំនួន៣គ្រឿងមកកាន់កោះតៃវ៉ាន់ក្នុងរយៈពេល ២៤ម៉ោង។

យោងតាមក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានឱ្យដឹងថា នៅចន្លោះម៉ោង ៦ព្រឹកថ្ងៃពុធ ដល់ម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ យន្តហោះចិនចំនួន ៣០គ្រឿងបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាព្រំដែនមិនផ្លូវការមួយដែលភាគីទាំងពីរបានទទួលយក ។
យន្តហោះទាំងនោះបានហោះទៅភាគនិរតីនៃកោះ ហើយបន្ទាប់មកបានបង្វែរទៅទិសអាគ្នេយ៍ មុនពេលវិលត្រឡប់មកវិញទ្វេដង ។នេះបើយោងតាមដ្យាក្រាមនៃគំរូហោះហើរដែលផ្តល់ដោយតៃវ៉ាន់។ ក្នុងចំណោមយន្តហោះទាំងនោះមានយន្តហោះចម្បាំង J-16 ចំនួន ២១ គ្រឿង យន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន ៤ គ្រឿង និងយន្តហោះព្រមានទុកមុនចំនួន ២ គ្រឿង។

ក្រសួងបាននិយាយថាតៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំង ព្រមានយន្តហោះចិនខណៈដែលប្រព័ន្ធមីស៊ីលបានត្រួតពិនិត្យមើលការហោះហើរសម្រាប់ការឆ្លើយតបរបស់ខ្លួន៕