Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិជប៉ុន អនុម័តឧបករណ៍ធ្វើតេស្តឈាម សម្រាប់ជំងឺ វង្វេងបាត់ការចងចាំ

ជប៉ុន អនុម័តឧបករណ៍ធ្វើតេស្តឈាម សម្រាប់ជំងឺ វង្វេងបាត់ការចងចាំ

ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុនបានអនុម័តឧបករណ៍ធ្វើតេស្តឈាមដំបូងគេបង្អស់របស់ពិភពលោក ដើម្បីរកមើលសញ្ញានៃជំងឺភ្លេចភ្លាំង (Alzheimer Disease)ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការ វិនិច្ឆ័យរោគខួរ ក្បាលដ៏សាមញ្ញនិងលឿនជាងមុន។នេះគឺជាការជឿនលឿនដ៏កម្រមួយក្នុងការដោះស្រាយ បញ្ហាដែលប៉ះពាល់ ដល់មនុស្សរាប់សិបលាននាក់នៅទូទាំងពិភពលោក។

អង្គការ Alzheimer’s Disease International ប៉ាន់ប្រមាណថា ជំងឺវង្វេងអាចប៉ះពាល់ដល់មនុស្សជាង៨០ លាន នាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០៣០ និងជាង ១៥០លាននាក់ក្នុងឆ្នាំ ២០៥០។

Alzheimer Diseaseគឺជាជំងឺវង្វេងបាត់ការចង់ចាំ និងសមត្ថភាពយល់ដឹងផ្សេងទៀតដែលរំខានដល់ ជីវិតប្រចាំ ថ្ងៃ។ ឧបករណ៍រោគវិនិច្ឆ័យដែលបង្កើតឡើងដោយ Sysmex Corp មានមូលដ្ឋាននៅទីក្រុង Kobe ប្រើសម្រាប់ វាស់ amyloid betaដែលជាប្រូតេអ៊ីនមិនធម្មតាកកស្ទះកោសិកាសរសៃប្រសាទនៅក្នុងខួរក្បាល និងជាសញ្ញា សម្គាល់នៃជំងឺវង្វេងនិងភ្លេច ។

Amyloid beta (Aβ ឬ Abeta) តំណាងឱ្យ peptides នៃអាស៊ីតអាមីណូ៣៦-៤៣ ដែលជាសមាសធាតុសំខាន់នៃ បន្ទះamyloidមាននៅក្នុងខួរក្បាលរបស់មនុស្សដែលមានជំងឺ Alzheimer ។

Sysmex បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានគម្រោងដាក់លក់ផលិតផលដំបូងទៅកាន់ទី ផ្សារ ខណៈពេលដែលកំពុងធ្វើការឆ្ពោះទៅរកការធានារ៉ាប់រងលើផលិតផលរបស់ខ្លួន។ប្រទេសជប៉ុន ដែលមាន សមាមាត្រមនុស្សចាស់ខ្ពស់បំផុតនៅលើពិភពលោកមានប្រជាជនប្រហែល ៦ លាននាក់ដែលមានជំងឺវង្វេង។នេះបើយោងតាមក្រសួងសុខាភិបាល។ជំងឺវង្វេងគឺជាប្រភេទទូលំទូលាយដែលរួមមានជំងឺភ្លេចភ្លាំង។

ឧបករណ៍ធ្វើតេស្តឈាមដែលសហការបង្កើតជាមួយ Eisai Co នឹងផ្តល់ឱ្យវេជ្ជបណ្ឌិតនូវឧបករណ៍ងាយស្រួល មានតំលៃថោកនិងពិនិត្យមនុស្សយ៉ាងឆាប់រហ័សសម្រាប់ជំងឺនេះ ដែលបច្ចុប្បន្នត្រូវបានធ្វើតាមរយៈការស្កេន PET, MRI ឬការប៉ះឆ្អឹងខ្នងដែលមានការឈឺចាប់៕

RELATED ARTICLES