Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិប្រាយុទ្ធ ចាន់អូចា ឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រី ជាមួយគណបក្សថ្មី

ប្រាយុទ្ធ ចាន់អូចា ឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រី ជាមួយគណបក្សថ្មី

យោងតាមប្រភពព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃសុក្រទី ២៣ ខែធ្នូ ឆ្នាំ ២០២២ បានអោយដឹងថានាយក រដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចានឹងស្វែងរកអាណត្តិនាយករដ្ឋមន្ត្រីថ្មីទៀតក្នុងការបោះឆ្នោតទូទៅដែល នឹងត្រូវធ្វើឡើងក្នុងព្រះរាជាណាចក្រមុនខែឧសភាឆ្នាំក្រោយ។

លោកបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកថា គណបក្សថៃរួបរួមជាតិ United Thai Nation Party ដែលទើបបង្កើតថ្មី បានផ្តល់ការគាំទ្រដល់ខ្ញុំក្នុងការក្លាយជាបេក្ខជន នាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតខាងមុខនេះ។

លោកប្រាយុទ្ធត្រូវបានគេរំពឹងថានឹងចាកចេញពីគណបក្ស Palang Pracharath (PPRP) របស់គាត់ដែល ដឹកនាំ គណបក្សចម្រុះដែលកំពុងកាន់អំណាច។លោកប្រាយុទ្ធ បានថ្លែងថា ខ្ញុំនឹងបញ្ជាក់ឱ្យច្បាស់នៅថ្ងៃនេះ ….ខ្ញុំបាន សម្រេចចិត្តថាខ្ញុំនឹងចូលរួមក្នុងគណបក្សថ្មី។

គណបក្ស PPRP បានប្រកាសថា មេដឹកនាំរបស់ខ្លួន និងឧបនាយករដ្ឋមន្ត្រីស្តីទីលោកប្រាវីត វង្សសូវ៉ាន់( Prawit Wongsuwan)នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនៅក្នុងការបោះឆ្នោត។

លោកប្រាយុទ្ធ និង ប្រាវីតទាំងពីរបានបម្រើការក្នុងជួរយោធារបស់ប្រទេសថៃហើយវាសនានយោបាយរបស់ពួក គេត្រូវបានទាក់ទងគ្នាអស់ជាច្រើនទសវត្សរ៍មកហើយ។

លោក ប្រាយុទ្ធ បាននិយាយថា ទំនាក់ទំនងរវាងអ្នកទាំងពីរនៅតែរឹងមាំ ទោះបីជាមានផ្លូវនយោបាយរបស់ពួក គេបែកគ្នាក៏ដោយ។

កាលពីខែកញ្ញាតុលាការធម្មនុញ្ញបានកាត់សេចក្តីកំណត់អាណត្តិរយៈពេលប្រាំបីឆ្នាំរបស់លោក ប្រាយុទ្ធ ខណៈ នាយករដ្ឋមន្ត្រីនឹងបញ្ចប់នៅឆ្នាំ២០២៥។

កាលបរិច្ឆេទនៃការបោះឆ្នោតមិនត្រូវបានគេសម្រេចនៅឡើយទេ ប៉ុន្តែប្រសិនបើមិនត្រូវបានរំលាយចោលឆាប់ ទេ សភានឹងបញ្ចប់អាណត្តិនៅខែមីនា ដោយកំណត់ដំណាក់កាលបោះឆ្នោតនៅខែឧសភា៕

RELATED ARTICLES