យ៉ាងហោចណាស់មនុស្ស៣៨នាក់បានស្លាប់ដោយសារការធ្លាក់ព្រឹលទឹកកធ្ងន់ធ្ងរដែលបន្តវាយលុកសហរដ្ឋអាមេរិក និងកាណាដា។ក្រុមមន្ត្រីបាននិយាយថាមនុស្ស ៣៤នាក់បានស្លាប់នៅទូទាំងសហរដ្ឋអាមេរិកដោយតំបន់ដែលរងគ្រោះខ្លាំងជាងគេនៅទីក្រុង Buffalo ក្នុងរដ្ឋញូវយ៉ក។

ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត បន្ទាប់ពី អ្នកស្រុកមួយចំនួនបានជាប់គាំងនៅខាងក្នុងផ្ទះ និងផ្តាច់ចរន្តអគ្គិសនី និងអាជីវកម្មរាប់ម៉ឺន។
មនុស្សនចំនួនចំនួន៤នាក់ផ្សេងទៀតបានស្លាប់នៅក្នុងប្រទេសកាណាដានៅពេលដែលរថយន្តក្រុងមួយបានក្រឡាប់នៅលើផ្លូវទឹកកកនៅជិតទីក្រុង Merrittក្នុងខេត្តភាគខាងលិចនៃរដ្ឋ British Columbia ។
ព្រិលធ្លាក់ខ្លាំងនៅជប៉ុន សម្លាប់មនុស្ស ១៧នាក់
តូក្យូ៖មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបាននិយាយកាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូឆ្នាំ២០២២ថា ព្រិលធ្លាក់ខ្លាំងនៅតំបន់ដ៏ធំនៃប្រទេសជប៉ុនបានសម្លាប់មនុស្ស១៧នាក់របួសជាង៩០នាក់និងធ្វើឱ្យផ្ទះរាប់រយខ្នងគ្មានថាមពល។
រដូវរងាដ៏មានឥទ្ធិពលបានធ្វើឱ្យព្រិលធ្លាក់ខ្លាំងនៅក្នុងតំបន់ភាគខាងជើងចាប់តាំងពីសប្តាហ៍មុនធ្វើអោយជាប់គាំងយានយន្តរាប់រយគ្រឿងនៅលើផ្លូវហាយវេពន្យារពេលសេវាកម្មដឹកជញ្ជូន និងបណ្តាលឱ្យមនុស្សស្លាប់ ១១នាក់គិតត្រឹមថ្ងៃសៅរ៍៕