Monday, November 11, 2024
Homeព័ត៌មានអន្តរជាតិគ្រោះថ្នាក់ចរាចរណ៍៤ថ្ងៃ ស្លាប់២១៨និង របួស ១៦៤៧នាក់

គ្រោះថ្នាក់ចរាចរណ៍៤ថ្ងៃ ស្លាប់២១៨និង របួស ១៦៤៧នាក់

ចាប់ពីថ្ងៃទី ២៩ ខែធ្នូដល់ថ្ងៃទី១ ខែមករា មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សរុបចំនួន១៦៦៤ករណីបណ្តា លឲ្យមនុស្ស ២១៨នាក់បានស្លាប់ និង ១៦៤៧ នាក់បានរងរបួស ហើយខេត្តស៊ូរ៉ាត់ថានី (Surat Thani )ភាគខាង ត្បូងបានរាយការណ៍អំពីគ្រោះថ្នាក់ច្រើនជាងគេ ។នេះបើយោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះម ហន្តរាយដែលត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់យកមចុះផ្សាយកាលពីថ្ងៃចន្ទទី២ខែធ្នូ ឆ្នាំ២០២២។

អគ្គនាយកលោក Boontham Lertsukekasem បានបញ្ចេញតួលេខសម្រាប់រយៈពេលបួនថ្ងៃដំបូងនៃយុទ្ធនាការ សុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេលប្រាំពីរថ្ងៃកាលពីថ្ងៃចន្ទ។

លោកបន្តថា ខេត្ត ស៊ូរ៉ាត់ថានី មានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ៥៦នាក់។ខេត្ត Sakon Nakhon ភាគឦសាន មានអ្នករបួសច្រើនជាងគេគឺ ៥៧ នាក់ ហើយខេត្តឈៀងរ៉ៃភាគខាងជើងមានអ្នកស្លាប់តាមដងផ្លូវច្រើនជាងគេគឺ ១២នាក់។

តួរលេខទាំងនេះបានធ្លាក់ចុះក្នុងរយៈពេលបួនថ្ងៃដំបូងនៃយុទ្ធនាការសុវត្ថិភាពចរាចរណ៍កាលពីឆ្នាំថ្មីឆ្នាំមុន ដែលក្នុងអំឡុងពេលនោះចំនួនអ្នកស្លាប់មានចំនួន ២២៦នាក់ និងមនុស្សចំនួន១៨៩៤នាក់បានរងរបួសក្នុង គ្រោះថ្នាក់ចរាចរណ៍ចំនួន១៩១៥ករណី។

លោកBoonthamបញ្ជាក់ថា ការបើកបរល្មើសល្បឿនគឺជាមូលហេតុញឹកញាប់បំផុតនៃគ្រោះថ្នាក់មាន៣៧% បន្ទាប់មកបើកបរក្នុងស្ថានភាពស្រវឹង ៣៣%ខណៈ ម៉ូតូបានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ ៨៨%៕

RELATED ARTICLES