Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិលោកបៃដិន បដិសេធគម្រោងសមយុទ្ធនុយក្លេអ៊ែរ ខណៈ ប្រធានាធិបតីកូរ៉េខាងត្បូង​ចេញមុខការពារ​សេច​ក្តីថ្លែងការណ៍

លោកបៃដិន បដិសេធគម្រោងសមយុទ្ធនុយក្លេអ៊ែរ ខណៈ ប្រធានាធិបតីកូរ៉េខាងត្បូង​ចេញមុខការពារ​សេច​ក្តីថ្លែងការណ៍

ប្រធានាធិបតីអាមេរិកលោកចូបៃដិនបាននិយាយថា សហរដ្ឋអាមេរិកមិនបានកំពុងពិភាក្សាអំពីសមយុទ្ធនុយ​ក្លេ​អ៊ែររួមគ្នាជាមួយកូរ៉េខាងត្បូងទេស្របពេលដែលមានការគំរាមកំហែងកាន់តែខ្លាំងពីកូរ៉េខាងជើង។ការលើក​ឡើង​បែបនេះហាក់ដូចជាផ្ទុយទៅនឹងការកត់សម្គាល់របស់សមភាគីកូរ៉េខាងត្បូងគឺលោកប្រធានាធិបតី យុន ស៊ុក​យុ ល​ដែលបាននិយាយថាទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេ អ៊ូលកំពុងពិភាក្សាគ្នាលើសម យុទ្ធដែលពាក់ព័ន្ធ នឹង ទ្រព្យសម្បត្តិនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។លោកបានប្រាប់កាសែតថា ដើម្បីឆ្លើយតបកាន់ តែប្រសើរឡើង ចំពោះការ​គំរាមកំហែងនុយ​ក្លេអ៊ែររបស់កូរ៉េខាងជើងទីក្រុងសេអ៊ូលចង់ចូល រួមក្នុងប្រតិបត្តិការនៃកងកម្លាំងនុយ ក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកChosun IIboថា ទីក្រុង​សេ​អ៊ូល និងវ៉ាស៊ីនតោនកំពុងពិភាក្សាគ្នាលើការធ្វើផែនការ និងសមយុទ្ធរួមគ្នាដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនុយ​ក្លេអ៊ែររបស់សហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទថាតើលោកកំពុងពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយកូរ៉េខាងត្បូងដែរឬទេលោកបៃដិនបាននិយាយថាមិនមានទេ។

យុនស៊ុកយុល៖កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រងនុយក្លេអ៊ែរ កំពុងដំណើរការ

កូរ៉េខាងត្បូងបានអះអាងជាថ្មីនៅថ្ងៃអង្គារនេះថា ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោនកំពុងពិភាក្សាអំពីការ​ចូល​រួមរបស់ខ្លួនក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកក្នុងការប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែខ្លាំង បន្ទាប់ពីប្រធានាធិបតី លោកបៃដិនបានបដិសេធថា​សម្ព័ន្ធមិត្តមិន​បាន​ពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែររួមគ្នាទេ។

ការិយាល័យរបស់ប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសម្ព័ន្ធមិត្តសន្តិសុខទាំងពីរកំពុងពិភាក្សាគ្នាលើការចែករំលែកព័ត៌មាន ការធ្វើផែនការរួមគ្នា និងផែនការអនុវត្តរួមគ្នាដែលធ្វើតាម​ទាក់ទងនឹងប្រតិ​បត្តិ​ការ​នៃទ្រព្យសម្បត្តិនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងអាវុធនុយក្លេ​អ៊ែររបស់កូរ៉េ​ខាង​ជើង។

លោកបាននិយាយថាអាវុធនុយក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ប៉ុន្តែការធ្វើផែនការ ការចែករំលែក​ព័ត៌​មាន សមយុទ្ធនិងការហ្វឹកហ្វឺនត្រូវតែធ្វើឡើងរួមគ្នាដោយកូរ៉េខាង​ត្បូងនិងសហរដ្ឋអាមេរិកដោយបន្ថែមថា​សហ​រដ្ឋអាមេរិកមានភាពវិជ្ជមានចំពោះគំនិតនេះ។

ការិយាល័យរបស់លោកយុន បានទទួលស្គាល់ការឆ្លើយតបរបស់លោក បៃដិនប៉ុន្តែបាននិយាយថា ប្រធានាធិ​បតី​សហរដ្ឋអាមេរិក គ្មានជម្រើស ក្រៅពីឆ្លើយថា “ទេ” នៅពេលសួរដោយផ្ទាល់ … ដោយគ្មានបរិបទណា​មួយ​ផ្សេងឡើយ៕

RELATED ARTICLES