Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិអង្គការណាសា៖ចិនអាចទាមទារយកផ្នែកខ្លះនៃឋានព្រះច័ន្ទ

អង្គការណាសា៖ចិនអាចទាមទារយកផ្នែកខ្លះនៃឋានព្រះច័ន្ទ

អ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson បាននិយាយថា ប្រទេសចិនអាចនឹងព្យាយាមគ្រប់គ្រងទីតាំង ដែល សម្បូរធនធានបំផុតនៅលើព្រះច័ន្ទប្រសិនបើខ្លួនឈ្នះការប្រកួតប្រជែង ជាមួយសហរដ្ឋអាមេរិកសម្រា ប់ភពផែនដីតែមួយគត់។

លោកNelsonបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico កាលពីថ្ងៃអាទិត្យថាវាជាការពិត យើងកំពុងស្ថិតក្នុងការប្រកួតប្រជែងអវកាស។

ជាមួយគ្នានេះដែរលោកក៏បានព្រមានដែរថាជាការពិតយើងប្រយ័ត្នឱ្យបានល្អជាងនេះដែលថាពួកគេ [ចិន] មិនទៅដល់កន្លែងមួយនៅលើព្រះច័ន្ទក្រោមការដឹកនាំនៃការស្រាវជ្រាវវិទ្យាសាស្ត្រ។ នៅទីនេះហើយ នេះជាទឹកដីរបស់យើង។

ប្រធានទីភ្នាក់ងារអវកាសអាមេរិកបានបន្ថែមថា បញ្ហាគឺថា មានកន្លែងច្រើនណាស់នៅលើប៉ូលខាងត្បូងនៃ ព្រះច័ន្ទ ដែលគ្រប់គ្រាន់សម្រាប់អ្វីដែលយើងគិត នៅចំណុចនេះ សម្រាប់ការប្រមូលទឹក និងអ្វីៗផ្សេងទៀត។

ក្នុងឆ្នាំ២០១៩ចិនបានក្លាយជាប្រទេសដំបូងគេដែលធ្វើការចុះចតនៅផ្នែកឆ្ងាយពីព្រះច័ន្ទដែលជាផ្នែកនៃបេសកកម្មយានបើកបរដោយមនុស្សChang’e 4 របស់ខ្លួន។ ក្រោយមកវាអាចបញ្ជូនគំរូព្រះច័ន្ទមកផែនដីវិញ។ ទីក្រុងប៉េ កាំងនិយាយថា ខ្លួនរំពឹងថានឹងដាក់មនុស្សម្នាក់នៅលើឋានព្រះច័ន្ទមុនឆ្នាំ ២០៣០ហើយក្រោយមកទៀតនឹង បង្កើតស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្ត្រនៅទីនោះ៕

RELATED ARTICLES