Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីន ជំរុញឲ្យប៉ូលិសជាន់​ខ្ពស់​​​៣០០នាក់ លាលែង​ពី​តំណែង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីន ជំរុញឲ្យប៉ូលិសជាន់​ខ្ពស់​​​៣០០នាក់ លាលែង​ពី​តំណែង

ប៉ូលិសជាន់ខ្ពស់រាប់រយនាក់នៅក្នុងប្រទេសហ្វីលីពីនត្រូវបានស្នើឱ្យលាលែងពីតំណែងកាលពីថ្ងៃពុធទី៤ខែ​មករា ខណៈដែលរដ្ឋាភិបាលកំពុងស្វែងរកសម្អាតកងកម្លាំងដែលមានអំពើពុករលួយពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP កាលពីថ្ងៃពុធទី៤ខែ​មករាឆ្នាំ​២០​២៣។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Benjamin Abalos បានជំរុញឱ្យវរសេនីយឯក និងឧត្តមសេនីយទាំងអស់ សរុបប្រ​ហែល៣០០នាក់ លាលែងពីតំណែង ដោយសុជីវធម៌បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថាមួយក្តាប់តូច​ពាក់​ព័ន្ធនឹងគ្រឿងញៀន។

លោក Abalos បាននិយាយថា ពួកគេអាចបន្តធ្វើការបានខណៈដែលកំណត់ត្រារបស់ពួក​គេត្រូវបានវាយតម្លៃ​ដោយ​គណៈកម្មាធិការដែលមានសមាជិកប្រាំនាក់។អ្នកដែលត្រូវបានគេរកឃើញថាមានកំហុស​នឹងត្រូវទទួល​យកការលាលែងពីតំណែង។

លោកAbalosបានប្រាប់សន្និសីទសារព័ត៌មាននៅទីស្នាក់ការប៉ូលីសជាតិក្នុងទីក្រុងម៉ានីលថា ប្រសិនបើអ្នកមិន​ពាក់​ព័ន្ធទេ គ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ អ្នកណាដែលមិនព្រម  លាលែងពីតំណែងនឹងត្រូវចោទសួរ។

លោកAbalos បានពិពណ៌នាវិធីសាស្រ្តនេះថាជារ៉ាឌីកាល់ និងជាផ្លូវកាត់បន្ទាប់ពីការស៊ើបអង្កេតមុនៗ​ទៅលើ​មន្ត្រីពុករលួយដែលបានចោទប្រកាន់ថាបានចំណាយពេលយូរ និងទទួលបានលទ្ធផលតិចតួច។

វាមិនមែនជាលើកទីមួយទេដែលវិធានការដ៏ឃោរឃៅបែបនេះ ត្រូវបានប្រើប្រាស់ដើម្បី​បោសសម្អាតកម្លាំងប៉ូ​លិស​ហ្វីលីពីន។

អតីតប្រធានាធិបតីលោក Fidel Ramos បានបង្ក្រាបប៉ូលិសនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ដោយបានបញ្ជា​ឱ្យ​មន្ត្រី​ទាំងអស់ដែលមានអាយុលើសពី ៥៦ឆ្នាំ ឬដែលមានមុខងារលើសពី ៣០ ឆ្នាំឱ្យលាលែងពីតំណែង។ ជាលទ្ធផល អគ្គស្នងការនគរបាលជាតិ និងមន្ត្រីជាន់ខ្ពស់ ៩រូបទៀតបានលាលែងពីតំណែង៕

RELATED ARTICLES