Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិអូស្ត្រាលី បញ្ជាទិញប្រព័ន្ធមីស៊ីល HIMARS ពីអាមេរិក

អូស្ត្រាលី បញ្ជាទិញប្រព័ន្ធមីស៊ីល HIMARS ពីអាមេរិក

ប្រទេសអូស្ត្រាលីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៥ខែមករាថា ខ្លួនបានជ្រើសរើសយកការបញ្ជាទិញមីស៊ីល ចល័តរយៈចម្ងាយឆ្ងាយHIMARS របស់សហរដ្ឋអាមេរិក ដែលកំពុងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនៅក្នុងអ៊ុយ ក្រែន ប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។

រដ្ឋាភិបាលបាននិយាយថា ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) នឹងរារាំងការវាយប្រហារ លើប្រទេស អូស្ត្រាលី ប៉ុន្តែក៏អាចដឹកជញ្ជូនតាមយន្តហោះសម្រាប់ដាក់ពង្រាយនៅទូទាំងពិភពលោកផងដែរ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិលោក Pat Conroy បានប្រាប់ទូរទស្សន៍ ABC ថាប្រសិទ្ធភាពនៃប្រព័ន្ធ HIMARS នៅក្នុងជម្លោះអ៊ុយក្រែនពិតជាមានឥទ្ធិពលលើការសម្រេចចិត្តរបស់រដ្ឋាភិបាល។រដ្ឋាភិបាលបាននិ យាយថាប្រទេសអូស្ត្រាលីសង្ឃឹមថានឹងដាក់ពង្រាយ HIMARS ដែលរួមមានមីស៊ីល និងរ៉ុក្កែតនៅឆ្នាំ ២០ ២៦ ដល់ឆ្នាំ២០២៧។

លោក Conroy បាននិយាយថា HIMARS នឹងពង្រីកការវាយប្រហាររបស់កងទ័ពអូស្ត្រាលី ពីចម្ងាយចន្លោះពី ៣០-៣០០គីឡូម៉ែត្រទៅដល់៥០០គីឡូម៉ែត្រជាមួយនឹងមីស៊ីលវាយប្រហារដ៏ជាក់លាក់នាពេលអនាគត។

រដ្ឋមន្ត្រីបានបដិសេធមិនផ្តល់តម្លៃសម្រាប់ប្រព័ន្ធមីស៊ីល HIMARS នេះទេ ដោយគ្រាន់តែនិយាយថាអូស្ត្រាលី នឹងចំណាយចាប់ពី៦៨០លានដុល្លារទៅ ១,៤ពាន់លានដុល្លារ ៕

RELATED ARTICLES