Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិលោកពូទីន ដាក់នាវាចម្បាំងបំពាក់ដោយមីស៊ីល លឿនជាងសំឡេង ចូលសមរភូមិប្រយុទ្ធ

លោកពូទីន ដាក់នាវាចម្បាំងបំពាក់ដោយមីស៊ីល លឿនជាងសំឡេង ចូលសមរភូមិប្រយុទ្ធ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់ពង្រាយនាវាចម្បាំង បំពាក់ដោយមីស៊ីលលឿនជាងសំឡេង ទៅកាន់មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា ក្នុងការបង្ហាញកម្លាំងយោធាខណៈដែលសង្រ្គាមនៅ អ៊ុយក្រែន កំពុងបន្តរីកធំឡើង។លោក ពូទីន បានចូលរួមក្នុងពិធីមួយតាមរយៈតំណភ្ជាប់វីដេអូ កាលពីថ្ងៃព្រ ហស្បតិ៍ដើម្បីប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ ។

លោកពូទីនបាននិយាយមុនពេលបញ្ជាឱ្យវាចាប់ផ្តើមសេវាកម្មប្រយុទ្ធថានាវានេះត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីលលឿនជាងសំឡេងចុងក្រោយបំផុត Zircon។ លោកពូទីនបានសង្កត់ធ្ងន់ថា Zircon ផ្តល់ឱ្យយោធារុស្ស៊ី នូវ សមត្ថភាពវាយប្រហារធម្មតារយៈចម្ងាយឆ្ងាយដែលអនុញ្ញាតឱ្យវាវាយប្រហារគោលដៅសត្រូវណាមួយដោយភាពជាក់លាក់។ រុស្ស៊ីបាននិយាយថា មីស៊ីលZircon អាចគេចពីការការពារដែនអាកាស លោកខាងលិចដោយ ហោះក្នុងល្បឿន ៧០០០ ១១២៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

លោកបានបន្ថែមថា៖ «ខ្ញុំសូមជូនពរដល់ក្រុមនាវិកទទួលបានជោគជ័យក្នុងការបម្រើមាតុភូមិរបស់ពួកគេ ។លោក Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា នាវាចម្បាំងនឹងធ្វើដំណើរទៅកាន់មហាសមុទ្រ អាត្លង់ទិក មហាសមុទ្រឥណ្ឌា និងសមុទ្រមេឌីទែរ៉ាណេ៕

RELATED ARTICLES