កាលពីថ្ងៃចន្ទទី៩មករាឆ្នាំ ២០២៣អាជ្ញាធរប្រេស៊ីលកំពុងប្រមូលភស្តុតាងនិងស៊ើបអង្កេត ទៅលើកុបកររាប់ពាន់នាក់ដែលអ្នកគាំទ្រអតីតប្រធានាធិបតី លោកJair Bolsonaro ដោយសម្រុកចូលអគាររដ្ឋសភា តុលាការកំពូលនិងវិមានប្រធានាធិបតីបន្ទាប់មកបានកម្ទេចអាសនៈអំណាចខ្ពស់បំផុតរបស់ប្រទេស។

ក្រុមបាតុករកំពុងស្វែងរកអន្តរាគមន៍យោធាដើម្បីស្ដារ អោយលោកBolsonaroមកពីគណបក្សស្តាំនិយមជ្រុលឡើងកាន់អំណាច ឬបណ្តេញលោក Luiz Inácio Lula da Silvaមកពីគណៈបក្សឆ្វេងនិយមចេញពីតំណែង។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Flávio Dino បាននិយាយថា ទង្វើនេះស្មើនឹងអំពើភេរវកម្ម និងការធ្វើរដ្ឋប្រហារ ហើយអាជ្ញាធរបានចាប់ផ្តើមតាមដានអ្នកដែលបង់ប្រាក់សម្រាប់រថយន្តក្រុងដែលដឹកអ្នកតវ៉ាទៅកាន់រដ្ឋធានី។ លោកបន្តថាពួកគេនឹងមិនជោគជ័យក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យប្រេស៊ីលទេ។ យើងត្រូវនិយាយយ៉ាងពេញទំហឹងដោយភាពរឹងឲ្យមាំនិងការជឿជាក់ទាំងអស់។យើងនឹងមិនទទួលយកផ្លូវនៃឧក្រិដ្ឋកម្មដើម្បីអនុវត្តការប្រយុទ្ធនយោបាយនៅក្នុងប្រទេសប្រេស៊ីលទេ។ប៉ូលីសស៊ីវិលរបស់សហព័ន្ធបាននិយាយនៅលើ Twitter ថារហូតមកដល់ពេលនេះមនុស្ស៣០០ នាក់ត្រូវបានចាប់ខ្លួន។

ប៉ុន្មានខែបន្ទាប់ពីការចាញ់ការបោះឆ្នោតថ្ងៃទី៣០ខែតុលា របស់លោកBolsonaroប្រទេសប្រេស៊ីលធ្លាក់ក្នុងវិបត្តិនយោបាយ។អ្នកគាំទ្ររឹងរូសមួយចំនួនរបស់លោកBolsonaroមានជំនឿថាប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិចងាយនឹងមានការក្លែងបន្លំទោះបីជាគាត់មិនដែលបង្ហាញភស្តុតាងណាមួយក៏ដោយ។

អ្នកគាំទ្រ Bolsonaro បានបដិសេធមិនទទួលយកលទ្ធផល។ ពួកគេបានបិទផ្លូវ និងបោះជំរុំនៅខាងក្រៅអគារយោធា ដោយជំរុញឱ្យកងកម្លាំងប្រដាប់អាវុធជួយអន្តរាគមន៍។ ការតវ៉ាសន្តិវិធីមានច្រើនលើសលប់ប៉ុន្តែការគំរាមកំហែងពីក្រុមភេរវករដាច់ដោយឡែករួមទាំងគ្រាប់បែកដែលបានរកឃើញនៅលើឡានដឹកប្រេងដែលឆ្ពោះទៅអាកាសយានដ្ឋាន Brasilia បានជំរុញឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព។

ពីរថ្ងៃមុនថ្ងៃសម្ពោធថ្ងៃទី១ ខែមករា របស់លោក Lula លោកBolsonaro បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ហើយបានមកស្នាក់នៅបណ្តោះអាសន្ននៅ Orlando ។ ប្រជាជនប្រេស៊ីលជាច្រើនបានសម្តែងការធូរស្រាលក្នុងចិត្តខណៈពេលដែលលោកបដិសេធមិនចូលរួមក្នុងការផ្ទេអំណាច៕