អតីតស្នងការរៀបចំការបោះឆ្នោតបានជំរុញឱ្យគណៈកម្មការរៀបចំការបោះឆ្នោត(EC)ស៊ើបអង្កេតការលាតត្រដាងរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សថ្មី រួមដៃសាងជាតិ( Ruam Thai Sang Chart (RTSC) កាលពីថ្ងៃចន្ទ ថាជាការបំពានច្បាប់។
លោក Somchai Srisutthiyakorn ដែលបម្រើការនៅ EC ពីឆ្នាំ ២០១៣ដល់២០១៨បាននិយាយថាច្បាប់បោះឆ្នោតហាមប្រាមមន្ត្រីរដ្ឋាភិបាលពីការឃោសនាក្នុងអំឡុងពេលម៉ោងធ្វើការរយៈពេល១៨០ថ្ងៃមុនពេលបោះឆ្នោត។ការហាមឃាត់នេះរួមបញ្ចូលទាំងការការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលដូចជារថយន្ត និងប្រេងឥន្ធនៈជាដើម។
ព្រឹត្តិការណ៍បង្ហាញខ្លួនរបស់លោក ប្រាយុទ្ធ បានធ្វើនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit (QSNCC) ក្នុងទីក្រុងបាងកក ចាប់ពីម៉ោង ៥ ល្ងាចថ្ងៃចន្ទ។
លោក Somchai បាននិយាយថា ប្រសិនបើលោក ប្រយុទ្ធ ចាកចេញពី វិមានរដ្ឋាភិបាលមុនម៉ោង៤និង៣០នាទីល្ងាច ហើយធ្វើដំណើរតាមរថយន្តនាយករដ្ឋមន្ត្រីដោយប្រើបុគ្គលិករដ្ឋាភិបាលដើម្បីធ្វើចរាចរណ៍គាត់អាចនឹងបំពានច្បាប់ដោយបំពានសិទ្ធិអំណាចរបស់គាត់ដើម្បីទទួលបានផលប្រយោជន៍នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោក Somchai បានជំរុញឱ្យ EC តាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍នៅថ្ងៃច័ន្ទ ហើយបើកការស៊ើបអង្កេតប្រសិនបើគេសង្ស័យថាច្បាប់នេះត្រូវបានខូច។
RTSC បានទទូចថាលោក ប្រាយុទ្ធ នឹងធ្វើយុទ្ធនាការតែក្នុងអំឡុងពេលទំនេររបស់គាត់ និងនៅចុងសប្តាហ៍ប៉ុណ្ណោះ។
លោកបានបន្ថែមថា ព្រឹត្តិការណ៍ដាក់បង្ហាញនេះក៏អាចនឹងបំពានច្បាប់បោះឆ្នោតដោយការបម្រើអាហារ និងភេសជ្ជៈដល់អ្នកចូលរួមដែលមិនមែនជាសមាជិក ឬបុគ្គលិក។ សកម្មភាពបែបនេះនឹងត្រូវបានចាត់ទុកថាជាការផ្តល់សេវា ឬអំណោយដើម្បីបញ្ចុះបញ្ចូលអ្នកចូលរួមបោះឆ្នោតឱ្យបេក្ខជន ឬគណបក្សណាមួយ។ មុននេះ RTSC បានប្រកាសថាសមាជិកសភាជាច្រើននាក់មកពីគណបក្សផ្សេងទៀតដែលមានគម្រោងប្តូរទៅRTSCនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីគាំទ្រលោក Prayut ៕