Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិ អ៊ុយក្រែន និងរុស្ស៊ី អះអាងពីកាន់កាប់តំបន់ Soledarrរៀងៗខ្លួន

 អ៊ុយក្រែន និងរុស្ស៊ី អះអាងពីកាន់កាប់តំបន់ Soledarrរៀងៗខ្លួន

យោធាអ៊ុយក្រែនបានបដិសេធថា កងកម្លាំងរុស្ស៊ីមិនបានកាន់កាប់តំបន់ Soledar ដូចការអះអាងរបស់ក្រុម ទាហានស៊ីឈ្នួលWangers នោះទេហើយបានអះអាងបន្ថែមថា ភាពខ្លាំងនៃការប្រយុទ្ធនៅក្នុងតំបន់នេះអាច ប្រៀបធៀបទៅនឹងការប្រយុទ្ធនៅក្នុងសង្គ្រាមលោកលើកទីពីរ។

លោក Serhiy Cherevatyi អ្នកនាំពាក្យនៃបញ្ជាការយោធាភាគខាងកើតបានប្រាប់ទូរទស្សន៍អ៊ុយក្រែនថាសម រភូមិនៅ Soledar គឺចាំបាច់ហើយថាកងកម្លាំងអ៊ុយក្រែនមិនបានអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីវាយលុកតាម ជួរមុខនោះទេ។

ទីក្រុងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហព័ន្ធរុស្ស៊ីទេ។ ពេលនេះមានការប្រយុទ្ធគ្នាយ៉ាងសាហាវ។មានស្ថានភាពស្មុគស្មាញនៅទីនោះ។

ក្រុមទាហានស៊ីឈ្នួល Wagner អះអាងពីការគ្រប់គ្រងតំបន់Soledar

ប្រធានក្រុមហ៊ុនយោធាឯកជនលោក Yevgeny Prigozhin បានអះអាងកាលពីល្ងាចថ្ងៃអង្គារថាអង្គភាពទាហាន ស៊ីឈ្នួលរុស្ស៊ី Wagner Groupបានកាន់កាប់ទឹកដីទាំងមូលនៃតំបន់Soledar ដែលជាការប្រយុទ្ធកំពុងបន្តនៅ កណ្តាលទីប្រជុំជន ជាកន្លែងដែលទាហានអ៊ុយក្រែនមួយ ចំនួនត្រូវបានឡោមព័ទ្ធ។លោកបានបន្ថែមថាគ្មានអង្គ ភាពផ្សេងទៀតក្រៅពីបុគ្គលិក Wagner បានចូលរួមក្នុងការវាយលុកនៅតំបន់ Soledar ៕

RELATED ARTICLES