Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិទ្រព្យសម្បត្តិគ្រួសារយោធាមីយ៉ាន់ម៉ា ត្រូវបានរក ឃើញនៅក្នុងប្រទេសថៃ

ទ្រព្យសម្បត្តិគ្រួសារយោធាមីយ៉ាន់ម៉ា ត្រូវបានរក ឃើញនៅក្នុងប្រទេសថៃ

មន្ត្រីថៃបានរកឃើញទ្រព្យសម្បត្តិកម្មសិទ្ធិរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាក្នុងអំឡុងពេលការវាយឆ្មក់លើផ្ទះល្វែងនៅទីក្រុងបាងកករបស់មហាសេដ្ឋីមីយ៉ាន់ម៉ាម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និង ការលាងលុយកខ្វក់។នេះបើយោងតាមកំណត់ត្រាផ្លូវការ និងមនុស្សពីរនាក់ដែលដឹងពីករណីនេះ។

ប័ណ្ណកម្មសិទ្ធិនិងសៀវភៅធនាគារដែលជាកម្មសិទ្ធិរបស់កូនប្រុសដែលមានឈ្មោះ Min Aung Hlaing Aung Pyae Sone និងកូនស្រី Khin Thiri Thet Monរបស់លោក មីនអ៊ុងឡាំង ត្រូវបានរកឃើញនៅផ្ទះរបស់លោក Tun Min Latt អាយុ ៥៣ឆ្នាំ នៅពេលដែលគាត់ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានីប្រទេសថៃកាលពីខែកញ្ញាឆ្នាំមុន រួមជា មួយនឹងជនជាតិថៃចំនួន ៣នាក់ ដោយចោទប្រកាន់ពីបទសមគំនិតក្នុងការជួញដូរគ្រឿងញៀន និងការលាង លុយ ។

លោក Tun Min Latt ដែលមានសណ្ឋាគារ ថាមពល និងរ៉ែ គឺជាសហការីជិតស្និទ្ធរបស់លោក មីនអ៊ុនឡាំងដែល បានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យកាលពីខែកុម្ភៈ ឆ្នាំ២០២១។

 លោកបានទិញគ្រឿងផ្គត់ផ្គង់សម្រាប់យោធា។ រូបភាពបែកធ្លាយជាសាធារណៈបង្ហាញពួក គេរួមគ្នានៅឯពិ ព័រណ៍អាវុធនៅឆ្នាំ ២០១៩។

កូនពីរនាក់របស់លោក Min Aung Hlaing មិនប្រឈមមុខនឹងវិធានការផ្លូវច្បាប់លើទ្រព្យសម្បត្តិនេះទេ។នេះបើ យោងតាមមនុស្សពីរនាក់ដែលដឹងអំពីករណីនេះ។ ពួកគេបានបន្ថែមថា អាជ្ញាធរថៃមិនបានចាត់ទុកពួកគេពាក់ ព័ន្ធនឹងការស៊ើបអង្កេតប្រឆាំងនឹងលោក Tun Min Latt ទេ។

កូនប្រុសនិងកូនស្រីខាងលើរួមជាមួយនឹងឪពុករបស់ពួកគេត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងកា ណាដា មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពីរ៉យទ័រទេទេ។ សហរដ្ឋអាមេរិកបាននិយាយថាពួក គេមានអាជីវកម្មដែលទទួលបានផលប្រយោជន៍ផ្ទាល់ពីតួនាទីរបស់ឪពុកពួកគេ និងឥទ្ធិពលអាក្រក់៕

RELATED ARTICLES