Tuesday, September 17, 2024
Homeព័ត៌មានអន្តរជាតិប្រមុខUN៖កូរ៉េខាងជើង មានទំនួលខុសត្រូវត្រលប់ ទៅរកតុចរចា ស្តីពីកម្មវិធីនុយក្លែអ៊ែរ

ប្រមុខUN៖កូរ៉េខាងជើង មានទំនួលខុសត្រូវត្រលប់ ទៅរកតុចរចា ស្តីពីកម្មវិធីនុយក្លែអ៊ែរ

ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterresបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១២មករាឆ្នាំ ២០២៣ ថាភារកិច្ចនិងទំនួលខុសត្រូវគឺស្ថិតនៅលើប្រទេសកូរ៉េខាងជើងដើម្បីវិលត្រឡប់ទៅរកកិច្ចចរចា ដើម្បីឆ្ពោះ ទៅរកការបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌ មាន AFP កាលពីថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីនីតិរដ្ឋដឹកនាំដោយរដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ប្រមុខ UN បានគូសបញ្ជាក់ថា កម្មវិធីអាវុធនុយក្លេអ៊ែរខុសច្បាប់ដែលកំពុងដំណើរការដោយប្រទេសកូរ៉េខាងជើង គឺជាក់ លាក់និងពិតជាគ្រោះថ្នាក់ណាស់សម្រាប់បច្ចុប្បន្ន ដែលនាំឲ្យហានិភ័យនិងភាពតានតឹងភូមិសាស្ត្រនយោបាយ ។

លោកបន្ថែមថាទំនួលខុសត្រូវរបស់កូរ៉េខាងជើងគឺអនុវត្តតាមកាតព្វកិច្ចអន្តរជាតិ ហើយត្រឡប់ទៅតុចរចាវិញ។

បេសកជនកូរ៉េខាងជើងរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញការលើកឡើងរបស់ប្រធានUN នោះទេប៉ុន្តែកាលពីខែវិច្ឆិការដ្ឋមន្ត្រីការបរទេសកូរ៉េខាង ជើងបានចោទប្រកាន់ប្រធានUNថាបានចូលដៃជាមួយសហរដ្ឋអាមេរិកហើយមិនបាន រក្សាភាពមិនលំអៀងនិង វត្ថុបំណងនៃស្ថាប័នអន្តរជាតិមួយនេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfieldបានអំពាវនាវ ដល់ប្រទេសចិននិងរុស្ស៊ីចំពោះការការពារប្រទេសកូរ៉េខាងជើងពីសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីឆ្នាំមុន។

គួរបញ្ជាក់ថាកូរ៉េខាងជើងបានរងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក លើកម្មវិធីនុយ ក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ខ្លួន។ ចាប់តាំងពីពេលនោះមកកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ ៦ភាគី រវាងកូរ៉េខាង ជើង កូរ៉េខាងត្បូង ចិន សហរដ្ឋអាមេរិក រុស្ស៊ីនិងជប៉ុនត្រូវបានបង្កើតឡើង។កិច្ចចចារនេះបានជាប់គាំងក្នុងឆ្នាំ ២០០៩៕

RELATED ARTICLES