Tuesday, September 17, 2024
Homeព័ត៌មានអន្តរជាតិរកឃើញប្រអប់ខ្មៅយន្តហោះធ្លាក់នៅនេប៉ាល់ តែគ្មាន អ្នកនៅរស់ទេ

រកឃើញប្រអប់ខ្មៅយន្តហោះធ្លាក់នៅនេប៉ាល់ តែគ្មាន អ្នកនៅរស់ទេ

ក្រុមមន្ត្រីបាននិយាយថាអ្នករុករកកាលពីថ្ងៃចន្ទបានរកឃើញទាំងឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ(ប្រអប់ខ្មៅ) និងឧបករណ៍ថតទិន្នន័យហោះហើរពីយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ នៅក្នុងប្រ ទេសនេប៉ាល់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៦៨នាក់ដែលជាការស្លាប់ច្រើនបំផុតក្នុងប្រទេសនេប៉ាល់ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។

ទិន្នន័យនៅលើឧបករណ៍ថតសំឡេងអាចជួយអ្នកស៊ើបអង្កេតកំណត់ពីមូលហេតុដែលយន្តហោះ ATR 72 ដែល ផ្ទុកមនុស្សចំនួន៧២នាក់បានធ្លាក់ក្នុង មុនពេលចុះចតនៅទីក្រុងទេសចរណ៍ Pokhara ។

ក្រុមសង្គ្រោះនិងស្វែងរកបាននិយាយកាលពីថ្ងៃចន្ទថា ការស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងឧបទ្ទហេតុ ធ្លាក់យន្តហោះកាលពីថ្ងៃអាទិត្យនៅប្រទេសនេប៉ាល់គឺគ្មានសង្ឃឹមទេ។

មន្ត្រីក្នុងតំបន់លោក Tek Bahadur បានប្រាប់អ្នកសារព័ត៌មានថា ឱកាសនៃការស្វែងរកនរណាម្នាក់នៅរស់គឺគ្មាន ទេ។ លោកបានបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យការហោះហើរ និងឧបករណ៍ថតសំឡេងរបស់យន្ត ហោះត្រូវបានរកឃើញ។

មានអ្នកដំណើរ និងនាវិកចំនួន ៧២នាក់ នៅលើជើងហោះហើរ Yeti Airlines ពីទីក្រុង Kathmandu ទៅកាន់ទីក្រុង ទេសចរណ៍ Pokhara ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ។គេមិនទាន់ដឹងច្បាស់ពីមូលហេតុ នៃការធ្លាក់នេះនៅ ឡើយទេ។ នៅលើយន្តហោះនេះមានអ្នកដំណើរ ៦៨ នាក់ រួមទាំងជនបរទេសយ៉ាងតិច ១៥នាក់ និងសមាជិក នាវិក៤នាក់។

ក្នុងចំណោមអ្នកដំណើរទាំងអស់ត្រូវបានគេនិយាយថាមានជាជនជាតិនេប៉ាល់៥៣នាក់។ មានជនជាតិឥណ្ឌា ៥នាក់ រុស្ស៊ី៤នាក់ និងកូរ៉េ២នាក់នៅលើយន្តហោះ។ក៏មានអ្នកដំណើរម្នាក់មកពីប្រទេសអៀរ ឡង់អូស្ត្រាលីអា ហ្សង់ទីននិងបារាំងក្នុងចំណោមអ្នកផ្សេងទៀតផងដែរ។

លោក Bahadur មន្ត្រីស្រុកនៅស្រុក Taksi បាននិយាយថា៖ «យើងបានប្រមូលសាកសពបានចំនួន ៦៨ ហើយមក ដល់ពេលនេះ។ យើងកំពុងស្វែងរកសាកសពបួនទៀតប៉ុន្តែគ្មានសង្ឃឹមទេ។នាយករដ្ឋមន្ត្រីនេប៉ាល់ បានប្រកាស ថ្ងៃច័ន្ទជាថ្ងៃកាន់ទុក្ខជាតិ ហើយរដ្ឋាភិបាលបានបង្កើតក្រុមស៊ើបអង្កេតមូលហេតុនៃគ្រោះមហន្តរាយនេះ៕

RELATED ARTICLES