Tuesday, September 17, 2024
Homeព័ត៌មានអន្តរជាតិប៉ូលិសអ៊ីតាលី ចាប់ខ្លួនកំពូលមេម៉ាហ្វីយ៉ា ក្រោយរត់ គេចខ្លួន៣០ឆ្នាំ

ប៉ូលិសអ៊ីតាលី ចាប់ខ្លួនកំពូលមេម៉ាហ្វីយ៉ា ក្រោយរត់ គេចខ្លួន៣០ឆ្នាំ

កាលពីថ្ងៃចន្ទទី១៦ខែមករាឆ្នាំ២០២៣ប៉ូលីសអ៊ីតាលីបានចាប់ខ្លួនលោក Matteo Messina Denaro មេក្រុមម៉ា ហ្វីយ៉ាដែលបានរត់គេចខ្លួនអស់រយៈពេលបីទសវត្សរ៍មកនៅឯគ្លីនិកឯកជនមួយកន្លែង។លោកគឺជាឧក្រិដ្ឋជន ដែលប៉ូលិសអ៊ីតាលីចង់បានបំផុត។

លោកCarabinieri Pasquale Angelosanto ដែលជាប្រធានក្រុមប្រតិបត្តិការពិសេសរបស់កងកម្លាំងប៉ូលីសបាន និយាយថាលោក Messina Denaro ត្រូវបានចាប់ខ្លួននៅគ្លីនិកដែលជាកន្លែងដែលលោកកំពុងទទួលការព្យា បាលសម្រាប់ស្ថានភាពសុខភាពដែលមិនបានបង្ហាញឱ្យដឹង។

លោកMessina Denaro ត្រូវបានឃុំខ្លួននៅរដ្ឋធានី Palermoត្រូវបានគេចោទប្រកាន់ថាជាថៅកែរបស់ក្រុមម៉ា ហ្វីយ៉ា Cosa Nostra  ។លោកត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់គុកមួយជីវិតសម្រាប់តួនាទីរបស់គាត់នៅក្នុងឃាតកម្មឆ្នាំ១៩៩២ ទៅលើព្រះរាជអាជ្ញាប្រឆាំងម៉ាហ្វីយ៉ា Giovanni Falcone និង Paolo Borsellino ។

លោកក៏ប្រឈមមុខនឹងការកាត់ទោសមួយជីវិតសម្រាប់តួនាទីរបស់គាត់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Florence, Rome និង Milan ដែលបានសម្លាប់មនុស្ស ១០នាក់នៅឆ្នាំបន្ទាប់៕

RELATED ARTICLES