អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់បានប្រាប់បណ្តាញសារព័ត៌មាន CNN កាលពីថ្ងៃចន្ទទី ១៦ ខែមករាឆ្នាំ ២០២៣ រដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រី Christine Lambrecht បានលាលែងពីតំណែងពាក់ព័ន្ធទៅនឹង សង្គ្រាមនៅអ៊ុយក្រែន។

លោកស្រីLambrechtបានទទួលរងនូវការរិះគន់ចំពោះសមត្ថភាពរបស់លោកស្រី ក្នុងការប្រគល់អាវុធទៅឱ្យ អ៊ុយក្រែន និងការវិនិយោគដ៏ធំនៅក្នុងកងកម្លាំងប្រដាប់អាវុធ។
លោកស្រីបានប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង ខណៈដែលប្រទេសអាល្លឺម៉ង់កំពុងស្ថិតនៅក្រោម សម្ពាធកាន់តែខ្លាំងឡើងក្នុងការបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែនដែលមិនសូវសំខាន់បើប្រៀបធៀបទៅនឹងការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតអំឡុងពេលលោកស្រីធ្វើជារដ្ឋមន្ត្រី។
នៅពេលផ្ទុះសង្រ្គាមអ៊ុយក្រែន លោកស្រី Lambrecht បានសន្យាថានឹងផ្តល់មួកសុវត្ថិភាពចំនួន ៥០០០ជាជំនួយ យោធាដល់អ៊ុយក្រែន។ នៅពេលនោះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានហៅទង្វើនេះថា ជាការលេងសើច។

ការលាលែងពីតំណែងរបស់លោក Lambrecht ធ្វើឡើងតែប៉ុន្មានថ្ងៃមុនកិច្ចប្រជុំជាន់ខ្ពស់មួយនៅឯមូលដ្ឋានទ័ព អាកាសអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់ អ៊ុយក្រែន។ អ្នកស្នងតំណែងរបស់នាងមិនត្រូវបានប្រកាសទេ។
ប្រហែល៦០ភាគរយនៃជនជាតិអាល្លឺម៉ង់ដែលត្រូវបានស្ទង់មតិចង់ឃើញលោក Lambrecht លាលែងពីតំណែង។ នេះបើយោងតាមការស្ទង់មតិមតិពីទូរទស្សន៍សាធារណៈ ZDF ចេញផ្សាយកាលពីថ្ងៃសុក្រ៕