ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសវៀតណាមបាននិយាយនៅថ្ងៃអង្គារទី១៧ ខែមករាថា ប្រធានាធិបតីលោក ង្វៀន សួនហ៊្វុកបានលាលែងពីតំណែងបន្ទាប់ពីបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចបានរកឃើញថាលោកគឺជាអ្នកទទួលខុសត្រូវចំពោះការរំលោភបំពាននិងការធ្វើខុសលើមន្ត្រីថ្នាក់ក្រោមជាច្រើនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រកាលពី ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

លោកហ្វ៊ុកដែលមានអាយុ៦៨ ឆ្នាំ អតីតនាយករដ្ឋមន្ត្រី បានកាន់តំណែងដ៏ធំបំផុតនេះ មិនបានពីរឆ្នាំផង។ វាមិនទាន់ច្បាស់ថាអ្នកណានឹងមកជំនួសគាត់នោះទេ។អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan នឹងក្លាយជាប្រធានាធិបតីស្តីទីរហូតដល់រដ្ឋសភាបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ដោយដកស្រង់ពីគណៈកម្មាធិការមជ្ឈិមដ៏មានឥទ្ធិពលរបស់បក្សថា ដោយដឹងច្បាស់អំពីការទទួលខុសត្រូវរបស់លោកចំពោះមុខបក្ស និងប្រជាជន លោកបានដាក់ពាក្យសុំលាលែងពីតំណែងដែលត្រូវបានចាត់តាំង លាឈប់ពីការងារ ហើយចូលនិវត្តន៍។
មានការរំពឹងទុកយ៉ាងទូលំទូលាយអំពីការលាលែងពីតំណែងរបស់លោកហ្វ៊ុកបន្ទាប់ពីការបណ្តេញឧបនាយករដ្ឋមន្ត្រីពីររូបកាលពីខែមករាដែលកំពុងធ្វើការនៅក្រោមគាត់នៅពេលគាត់ដឹកនាំរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រីពីររូប អតីតមន្ត្រីការទូតកំពូលលោក Pham Binh Minh និង Vu Duc Dam ដែលដឹកនាំការឆ្លើយតបទៅនឹង ជំងឺរាតត្បាតកូវីដ-១៩ត្រូវបានបណ្តេញចេញដើម្បីទទួលខុសត្រូវចំពោះការស៊ើបអង្កេតការសូកប៉ាន់ដែលទាក់ទងនឹងជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ និងក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្ត កូវីដ-១៩។
ដើម្បីឲ្យការលាលែងរបស់លោកចូលជាធរមានទាមទារការអនុម័តពីរដ្ឋសភា។ រ៉យទ័រកាលពីថ្ងៃអង្គារបានរាយការណ៍ថា សភានឹងរៀបចំកិច្ចប្រជុំវិសាមញ្ញដ៏កម្រមួយក្នុងសប្តាហ៍នេះ។
វៀតណាមគ្មានមេដឹកនាំកំពូលទេហើយត្រូវបានដឹកនាំជាផ្លូវការដោយ សសរស្តម្ភចំនួនបួនគឺ៖ លេខាបក្សដ៏មានឥទ្ធិពល ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា៕