Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិណាតូ ដាក់ពង្រាយយន្តហោះស៊ើបការណ៍ តាមដាន សកម្មភាពរបស់រុស្ស៊ី

ណាតូ ដាក់ពង្រាយយន្តហោះស៊ើបការណ៍ តាមដាន សកម្មភាពរបស់រុស្ស៊ី

យន្តហោះស៊ើបការណ៍របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់ថាណាតូ (NATO) គ្រោងនឹងបានដល់ ប្រទេសរូម៉ានីកាលពីថ្ងៃអង្គារទី១៧ មករាដើម្បីពង្រឹងផ្នែកខាងកើតរបស់សម្ព័ន្ធមិត្តយោធា និងជួយតាមដាន សកម្មភាពយោធារុស្ស៊ី។

អង្គការណាតូបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងដាក់ពង្រាយយន្តហោះឈ្លបយកការណ៍ និងប្រព័ន្ធព្រ មានលើអាកាស (AWACS) ទៅកាន់ទីក្រុង Bucharestជាកន្លែងដែលពួកគេនឹងចាប់ផ្តើមជើង ហោះហើរឈ្លប យកការណ៍លើទឹកដីណាតូតែប៉ុណ្ណោះ។

ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន អង្គការណាតូបានបង្កើនវត្តមានដែនអាកាស របស់ខ្លួននៅអឺរ៉ុបខាងកើត និងបាល់ទិក រួមទាំងយន្តហោះចម្បាំង យន្តហោះស៊ើបការណ៍ និងនាវាដឹកប្រេង។

យន្តហោះដែលដាក់ពង្រាយទៅកាន់ប្រទេសរ៉ូម៉ានី ជារបស់កងនាវានៃយន្តហោះស៊ើបការណ៍ NATO ចំនួន ១៤ គ្រឿង ដែលជាធម្មតាមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់។ បុគ្គលិកយោធាប្រហែល ១៨០នាក់នឹងត្រូវដាក់ ពង្រាយដើម្បីគាំទ្រយន្តហោះ៕

RELATED ARTICLES