មន្ត្រីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៨ នាក់ រួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មន្ត្រីជាន់ខ្ពស់ក្រសួងផ្សេងទៀតនិងកុមារបីនាក់បានស្លាប់កាលពីព្រឹកថ្ងៃពុធនៅពេលដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅជិតកសាលាមត្តេយ្យនៅខាងក្រៅទីក្រុងគៀវ។អភិបាលតំបន់បាននិយាយថា មនុស្ស ២៩ នាក់ក៏បានរងរបួសក្នុងនោះមានកុមារ ១៥ នាក់ផងដែរ។

អគ្គស្នងការនគរបាលជាតិបាននិយាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Denys Monastyrskyi ដែលត្រូវបានតែងតាំងក្រោមការដឹកនាំរបស់ប្រធានាធិបតី ហ្សេឡិនស្គីកាលពីឆ្នាំ ២០២១ត្រូវបានសម្លាប់។ លោកបាននិយាយថា ឧបការីទីមួយរបស់លោក គឺលោក Yevheniy Yenin និងរដ្ឋលេខាធិការក្រសួងក៏បានទទួលមរណភាពដែរ។

មេប៉ូលីសIhorKlymenkoបាននិយាយថាជាលទ្ធផលនៃការធ្លាក់នៅBrovaryថ្នាក់ដឹកនាំនៃក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែនត្រូវបានសម្លាប់។ពួកគេស្ថិតនៅក្នុងឧទ្ធម្ភាគចក្រនៃសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ។
រហូតមកដល់ពេលនេះគេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលធ្វើឲ្យឧទ្ធម្ភាគចក្រធ្លាក់នោះទេហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីដែរ។
លោកLavrovប្រដូចសកម្មភាពអាមេរិកទៅនឹងហ៊ីត្លែរ និងណាប៉ូឡេអុង
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានប្រមូលផ្តុំក្រុមចម្រុះនៃបណ្តាប្រទេសអឺរ៉ុបដើម្បីដោះស្រាយ ចំណោទបញ្ហារបស់រុស្ស៊ីតាមរបៀបដូចគ្នាទៅនឹងអាដុលហ្វ៍អ៊ីត្លៀ (Adolf Hitler)បានស្វែងរក “ដំណោះស្រាយចុងក្រោយ” ដើម្បីលុបបំបាត់ជនជាតិជ្វីហ្វរបស់អឺរ៉ុប។
លោកLavrovនិយាយថាទីក្រុងវ៉ាស៊ីនតោនកំពុងប្រើយុទ្ធសាស្ត្រដូចគ្នានឹងណាប៉ូឡេអុងនិងពួកណាស៊ីក្នុងការព្យាយាមបង្ក្រាបអឺរ៉ុបដើម្បីបំផ្លាញប្រទេសរុស្ស៊ី៕