Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិការសិក្សា៖តើកន្លែងណាល្អបំផុតដើម្បីលាក់ខ្លួនពីរលកបំផ្ទុះនុយក្លេអ៊ែរ?

ការសិក្សា៖តើកន្លែងណាល្អបំផុតដើម្បីលាក់ខ្លួនពីរលកបំផ្ទុះនុយក្លេអ៊ែរ?

អ្នកវិទ្យាសាស្ត្រមកពីប្រទេសស៊ីប (Cyprus )បានរកឃើញថា ជ្រុងកែងនៃបន្ទប់គឺជាកន្លែងដែលមានសុវត្ថិភាព បំផុតដើម្បីលាក់ខ្លួនពីរលករញ្ជួយដ៏ធំដែលបណ្តាលមកពីការផ្ទុះនុយក្លេអ៊ែរ។ការអះអាងរបស់អ្នកវិទ្យាសាស្ត្រ មកពីប្រទេសស៊ីបបែបនេះបន្ទាប់ពីធ្វើពិសោធន៍កុំព្យូទ័រក្លែងធ្វើដូចព្រឹត្តិការណ៍មហន្តរាយនុយក្លេរអែរ។

អ្នកស្រាវជ្រាវបានព្រមាននៅក្នុងកាសែតមួយដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Physics of Fluids កាល ពីថ្ងៃអង្គារថា អ្នកដែលមិនមានសំណាងគ្រប់គ្រាន់ក្នុងការនៅជិត ចំណុចកណ្តាលនៃការផ្ទុះនឹងក្លាយទៅជាចំ ហាយទឹកភ្លាមៗ ប៉ុន្តែអ្នកដែលនៅឆ្ងាយនៅតែស្ថិតក្នុងគ្រោះថ្នាក់ ទោះបីជាពួកគេនៅតែក្នុងផ្ទះក៏ដោយ ។

លោក Dimitris Drikakis ដែលដឹកនាំក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ Nicosia បានប្រាប់វិទ្យាស្ថានរូបវិទ្យា អាមេរិកថា ការសិក្សានេះបង្ហាញថាល្បឿនខ្យល់ខ្ពស់នៅតែជាគ្រោះថ្នាក់យ៉ាងខ្លាំង។

ការក្លែងធ្វើបំផ្ទុះនុយក្លេអ៊ែរតាមកុំព្យូទ័រកម្រិតខ្ពស់ដែលបង្កើតឡើងដោយក្រុមស្រាវជ្រាវបានបង្ហាញថាកន្លែងចង្អៀតនៅខាងក្នុងអគារអាចបង្កើនល្បឿនខ្យល់ខ្លាំង ដោយមានរលកឆក់បណ្តាលឱ្យខ្យល់បក់ចេញពីជញ្ជាំង និង ពត់កោងជុំវិញកន្លែងកាច់ជ្រុង។ ការស្រាវជ្រាវបានបង្ហាញថា លក្ខខណ្ឌបែបនេះអាចបង្កើតកម្លាំងដែលស្មើនឹង ទម្ងន់ខ្លួនមនុស្សដល់ទៅ ១៨ ដង។

យោងតាមកាសែតបានឲ្យដឹងថា អគារដែលពង្រឹងដោយបេតុងទំនងជាអាចទប់ទល់នឹងខ្យល់បាន ប៉ុន្តែអ្នក ដែលនៅខាងក្នុងអគារត្រូវតែស្ថិតក្នុងតំបន់ជាក់លាក់ក្នុងរយៈពេលប៉ុន្មានវិនាទីក្រោយការផ្ទុះដើម្បីរក្សាសុវត្ថិភាព។

លោកIoannis Kokkinakis អ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធនៃការសិក្សានេះបាន និយាយថាទីតាំងក្នុងផ្ទះ សំខាន់ៗដែលគ្រោះថ្នាក់បំផុតហើយត្រូវជៀសវាងគឺ បង្អួច ច្រករបៀង និងទ្វារ។

យោងតាមលោកKokkinakisមនុស្សម្នាក់អាចមានសុវត្ថិភាពពីល្បឿនខ្យល់ខ្ពស់ ប្រសិនបើពួកគេស្ថិតនៅទីតាំង នៅកែងជ្រុងជញ្ជាំងដែលប្រឈមមុខនឹងការផ្ទុះទោះបីជាបន្ទប់នោះបែរមុខទៅរកទីតាំងផ្ទុះក៏ដោយ។

លោកDrikakis បានព្រមានថា ប្រសិនបើអ្នកនៅរស់រានមានជីវិតដែលអាចទប់ទល់ នឹងរលករញ្ជួយដោយការ លាក់ខ្លួននៅកន្លែងកាច់ជ្រុងណាមួយនោះ ពួកគេនៅតែត្រូវប្រឈមមុខនឹង កម្រិតវិទ្យុសកម្មកើនឡើងអគារ ដែលមិនមានសុវត្ថិភាព បំពង់ភ្លើង និងភ្លើងឆេះ។

អ្នកនិពន្ធរបាយកាណ៍នេះជឿជាក់ថាការរកឃើញរបស់ពួកគេអាចត្រូវបានប្រើប្រាស់ដោយអាជ្ញាធរពាក់ព័ន្ធដើម្បីកែប្រែសេចក្តីណែនាំអំពីរបៀបដែលមនុស្សគួរមានឥរិយាបទក្នុងករណីមានការផ្ទុះនុយក្លេអ៊ែរ៕

RELATED ARTICLES