ប្រទេសជប៉ុនបានបាញ់បង្ហោះគ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបឈ្លបយកការណ៍ ដោយជោគជ័យកាលពីថ្ងៃព្រ ហស្បតិ៍ទី២៦ខែមករាឆ្នាំ ២០២៣ ដើម្បីកែលម្អការឆ្លើយតបនឹងគ្រោះមហន្តរាយ និងតាមដានការវិវត្តនៅទីតាំង យោធាកូរ៉េខាងជើង។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូ។

រ៉ុក្កែត H2A46 ដំណើរការដោយក្រុមហ៊ុន Mitsubishi Heavy Industries Ltd. បានហោះចេញពីមជ្ឈមណ្ឌលអវ កាស Tanegashima នៅភាគនិរតីនៃខេត្ត Kagoshima បន្ទាប់ពីការពន្យារពេលមួយថ្ងៃដោយសារតែអាកាសធាតុ មិនល្អ។ ក្រុមហ៊ុនMitsubishi Heavy បាននិយាយថា ផ្កាយរណបបានចូលទៅក្នុងគន្លងដែលបានគ្រោងទុក។
បើយោងតាម Cabinet Satellite Intelligence Center ដែលបានប្រគល់ភារកិច្ចឱ្យក្រុមហ៊ុន Mitsubishi Heavy ក្នុងការបាញ់បង្ហោះបានប្រាប់អោយដឹងថាផ្កាយរណបរ៉ាដាឈ្លបយកការណ៍អាចចាប់យករូបភាពនៅលើដីនៅពេលយប់បានច្បាស់ក៏ដូចជានៅពេលមានលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ។ វាអាចត្រូវបានប្រើដើម្បីបញ្ជូនទិន្ន ន័យនៅក្នុងព្រឹត្តិការណ៍នៃគ្រោះមហន្តរាយធម្មជាតិ ។
រ៉ុក្កែតប្រើឥន្ធនៈរាវ H2A មានប្រវែង ៥៣ ម៉ែត្រ និងមានអង្កត់ផ្ចិត៤ម៉ែត្រ។មានការបាញ់បង្ហោះជោគជ័យជាច្រើន ចាប់តាំងពីគ្រាប់រ៉ុក្កែត H2A 6 បានបរាជ័យក្នុងខែវិច្ឆិកា ឆ្នាំ ២០០៣។
នៅថ្ងៃទី១២ខែកុម្ភៈ ក្រុមហ៊ុន Mitsubishi Heavy គ្រោងនឹងបាញ់បង្ហោះជាលើកដំបូងនូវរ៉ុក្កែត H3 ថ្មីរបស់ខ្លួន ដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយទីភ្នាក់ងាររុករកអវកាសជប៉ុន។ រ៉ុក្កែតគឺជាអ្នកស្នងតំណែងរបស់រ៉ុក្កែត H2A ៕