ក្រុមហ៊ុនផលិតអាវុធកំពូលរបស់សហរដ្ឋអាមេរិក Lockheed Martinបានបញ្ជាក់ថាក្រុមហ៊ុនបានត្រៀមខ្លួនរួចស្រេចដើម្បីបំពេញតម្រូវការថ្មីប្រសិនបើប្រទេសណាមួយមានបំណងផ្តល់ យន្តហោះចម្បាំង F-16 ឲ្យទីក្រុងគៀវ វានឹងមិនមានការខ្វះខាតក្នុងការផ្គត់ផ្គង់នោះទេ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃពុធប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតអាវុធ លោក Frank St. John បាននិយាយថា មាន ការសន្ទនាជាច្រើនអំពីការផ្ទេរយន្តហោះចម្បាំង F-16 សម្រាប់ប្រទេសដែលមានបំណងចង់ទិញ ដើម្បីផ្តល់ប្រទេសអ៊ុយក្រែន។
លោក St. Johnបាននិយាយថាបើទោះជាក្រុមហ៊ុន ទោះបីជាក្រុមហ៊ុន Lockheed មិនបានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចពិភាក្សាណាមួយទាក់ទងនឹងការបញ្ជូនយន្តហោះយោធាដែលមានសក្តានុពលទៅកាន់ទីក្រុងគៀវក៏ដោយក៏ក្រុមហ៊ុនគ្រោងនឹងបង្កើនការផលិតយន្តហោះចម្បាំងដើម្បីបំពេញតម្រូវការដើម្បីជួយដោះស្រាយជម្លោះបច្ចុប្បន្ន។
សេចក្តីថ្លែងការណ៍របស់លោកធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្រកាសក្នុងសប្តាហ៍នេះថា ពួកគេនឹងបញ្ជូនរថក្រោះធុនធ្ងន់របស់ពួកគេទៅកាន់អ៊ុយក្រែន។ការផ្លាស់ប្តូរនេះបានបន្តការពិភាក្សាអំពីការផ្ទេរសព្វាវុធផ្សេងទៀតខណៈដែលក្រុងគៀវបានអះអាងឡើងវិញនូវការទាមទាររបស់ខ្លួនសម្រាប់មីស៊ីល និងយន្តហោះយោធាបន្ថែមទៀត។
ជាងនេះទៅទៀតរាល់ការលក់ឬផ្ទេរទៅប្រទេសទីបីនៃយន្តហោះចម្បាំងដែលផលិតដោយអាមេរិក ក៏ត្រូវតែមានការយល់ព្រមពីសេតវិមានផងដែរ។ មន្ត្រីការពារជាតិអាមេរិកម្នាក់បានប្រាប់កាសែត Financial Timesថាទីក្រុងវ៉ាស៊ីនតោននៅតែទាក់ទងជាមួយសម្ព័ន្ធមិត្តអន្តរជាតិ និងដៃគូរបស់ខ្លួនទាក់ទងនឹងតម្រូវការរបស់អ៊ុយក្រែន ប៉ុន្តែបានកត់សម្គាល់ថាមិនមានអ្វីត្រូវប្រកាសអំពីយន្តហោះ F-16 ទេ៕