Monday, May 6, 2024
Homeព័ត៌មានអន្តរជាតិចិន អញ្ជើញរដ្ឋមន្ត្រីការបរទេសជប៉ុន ទៅបំពេញ ទស្សនកិច្ចក្រោយជំនួបពិភាក្សាជម្លោះកោះសមុទ្រខាងកើត

ចិន អញ្ជើញរដ្ឋមន្ត្រីការបរទេសជប៉ុន ទៅបំពេញ ទស្សនកិច្ចក្រោយជំនួបពិភាក្សាជម្លោះកោះសមុទ្រខាងកើត

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បាននិយាយកាលពីថ្ងៃសុក្រថាលោក ទទួលបានការ អញ្ជើញពីសមភាគីចិនលោក Qin Gangដើម្បីបំពេញទស្សនកិច្ចនៅប្រទេសចិនខណៈដែល ប្រទេសទាំងពីរ ឆ្ពោះទៅរកទំនាក់ទំនងស្ថិរភាព។

លោក Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា ទីក្រុងតូក្យូនឹងបន្តសម្របសម្រួលជាមួយទីក្រុងប៉េកាំង សម្រាប់កាលបរិច្ឆេទណាមួយដែលវានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនដោយរដ្ឋមន្ត្រីការបរទេសជប៉ុនចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចរបស់លោក Hayashi ត្រូវបានយល់ព្រមដោយនាយករដ្ឋមន្ត្រីហ្វូមីអូ គីស៊ីដា និងប្រធានាធិបតី លោកស៊ីជីនពីងនៅពេលដែលពួកគេបានជួបគ្នានៅទីក្រុងបាងកក កាលពីខែវិច្ឆិកាដែលជាផ្នែកមួយនៃកិច្ចខិត ខំប្រឹងប្រែងរបស់ពួកគេក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីដែលតែងតែតានតឹងលើបញ្ហាដូចជាប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយប្រទេសជប៉ុន និងទាមទារដោយប្រទេសចិន។

ក្នុងអំឡុងពេលកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ លោកHayashiនិងQinក៏បានសន្យាថានឹងធ្វើការរួមគ្នាឆ្ពោះទៅ រកការសម្រេចបាននូវ ទំនាក់ទំនងស្ថាបនា និងស្ថិរភាពរវាងប្រទេសទាំងពីរ។នេះបើយោងតាមក្រសួងការបរ ទេសជប៉ុន។

ចិន-ជប៉ុនផ្លាស់ប្តូរក្តីកង្វល់ជុំវិញជម្លោះប្រជុំកោះសមុទ្រចិនខាងកើត

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang និងសមភាគីជប៉ុនលោក Yoshimasa Hayashi បានពិភាក្សាអំពីប្រជុំ កោះដែលមានជម្លោះនៅសមុទ្រចិនខាងកើតកាលពីថ្ងៃព្រហស្បតិ៍ ដោយទាំងសម្តែងការព្រួយបារម្ភហើយ លោកQinសង្ឃឹមថាប្រទេសជប៉ុនអាចបញ្ឈប់ការបង្ករឿង របស់ពួកស្តាំនិយម។

ប្រជុំកោះសមុទ្រចិនខាងកើតដែលមានជម្លោះទាមទារដោយចិន និងជប៉ុនគឺជាចំណុចស្អិតជាប់ក្នុងទំនាក់ទំនង ទ្វេភាគីតាំងពីយូរយារណាស់មកហើយ។ ចិនហៅកោះ Diaoyu ចំណែកជប៉ុនហៅកោះ Senkaku។

នៅក្នុងការសន្ទនាលើកដំបូងរបស់ពួកគេចាប់តាំងពីលោក Qin ឡើងកាន់តំណែង គាត់បានប្រាប់ Hayashi ថាទីក្រុងប៉េកាំងសង្ឃឹមថាប្រទេសជប៉ុនអាចបញ្ឈប់ កងកម្លាំងស្តាំនិយមពីការបង្កជម្លោះលើកោះដែលមាន ជម្លោះ ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។

លោកHayashiក៏បានសម្តែងនូវក្តីបារម្ភយ៉ាងធ្ងន់ធ្ងរអំពីសមុទ្រចិនខាងកើត រួមទាំងសកម្មភាពរបស់ចិននៅជុំវិញ ប្រជុំកោះ ក៏ដូចជាសកម្មភាពយោធាដែលកំពុងកើនឡើងនៅជិតប្រទេសជប៉ុន។

សេចក្តីថ្លែងការណ៍របស់ជប៉ុនបាននិយាយថា អ្នកទាំងពីរបានយល់ព្រមលើកិច្ចសហប្រតិបត្តិការដើម្បីកសាងទំ នាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាព ហើយបាននិយាយថាពួកគេនឹង បន្តទំនាក់ទំនងជិតស្និទ្ធនៅ គ្រប់កម្រិត រួមទាំងនៅកម្រិតនៃកិច្ចប្រជុំកំពូលផងដែរ៕

RELATED ARTICLES