កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី១៣ហើយ ដែលអាទិត្យនេះរឹតតែអស្ចារ្យថែមទៀតដោយសារតែទាំងកីឡាករជាតិ និងអន្ដរជាតិវាយគ្នាមិនបន្ធូដៃ នាំឲ្យទស្សនិកជកជក់ចិត្ដខ្លាំង និងហ៊ោពេញសែង្វៀន ព្រោះថាអ្នករៀបចំកម្មវិធីមានការសម្រិតសម្រាំងយកកីឡាករបរទេសមកសុទ្ធតែខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរមានចំនួនកាន់តែកើនឡើង ពិសេសនៅថ្ងៃឆ្លងឆ្នាំសាកលពី២០២៣ ឈានចូល២០២៤ នេះតែម្ដង។
លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គឺ៖
-គូពិសេសទី១៖កីឡាករបង្គោលក្រហមលីន ជី មកពីក្លិបបូរីរាជសីហ៍ សមាគមកីឡាកងយោធពលខេមរភូមិន្ទ ប្រភទទម្ងន់៦៣.៥គ.ក្រ បានបោះបង់ការប្រកួតនៅទឹកទៅ៤ ព្រោះមិនអាចទប់ទល់ជាមួយកីឡាករបង្គោលខៀវឡុង គង្គា មកពីក្លិបប្រដាល់សាលវ័នកីឡាខេត្តមណ្ឌុលគិរី សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ បានឡើយ។


-គូពិសេសទី២៖ បង្គោលក្រហមកីឡាករថា សារុន មកពីក្លិបតាឡីដំរីមានរិទ្ធ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៦០គ.ក្រ បានចាញ់ពិន្ទុកីឡាករបង្គោលខៀវយុគ យក្យផ្លែ មកពីក្លិប ខ្លារខិនមានរិទ្ធ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ។


-គូអន្ដរជាតិទី៣៖កីឡាកបង្គោលក្រហមផាន់ គ្រាន់ មកពីក្លិប វិបុលដារិទ្ធ ខណ្ឌពោធិសែនជ័យ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៦៥គ.ក្រ បានផ្ដួលកីឡាករបង្គោលខៀវBA BUO (Thailand) ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២។នេះជាគូដ៍ជក់ចិត្តបំផុតប្រចាំសប្ដាហ៍ ព្រោះកីឡាករប្ដូរកែងគ្នាទៅវិញទៅមកយ៉ាងលឿនបំផុតហើយនៅតង់ទី១ អាជ្ញាកណ្ដាលបានរាប់ទៅលើកីឡាករផាន់ គ្រាន់ ម្ដងក្រោយចូលកែងរបស់ BA BUO ។ប៉ុន្ដែនៅទឹកទី២ ផាន់ គ្រាន់ បានវាយកែងចូលទៅលើBA BUO ដួលសម្លប់បែកចិញ្ចើមរហូតមិនអាចបន្ដការប្រកួតទៀតបាន ក្រោយអាជ្ញាកណ្ដាលរាប់ដល់១០ ងើបមិនរួច។គូនេះទស្សនិកជនពេញចិត្តជាងគេ ប្រចាំសប្ដាហ៍ទី១៣ សម្រាប់ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិរបស់ប៉ុស្ដិ៍លេខ៥ ស្វាគមន៍ថ្ងៃឆ្លងឆ្នាំសាកល២០២៤ ។


-គូអន្ដរជាតិទី៤៖កីឡាបង្គោលក្រហមរិន សារ័ត្ន មកពីក្លិបនាគនាំសំណាងនរាយណ៍តេជៈគុនខ្មែរ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៦៣,៥ គ.ក្រ បានចាញ់ពិន្ទុកីឡា ករបង្គោលខៀវKANG NAPHA (Thailand) ។


-គូអន្ដរជាតិទី៥៖ កីឡាករបង្គោលក្រហមគង់ ហូវ មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ងក ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ប្រភេទទម្ងន់ ៦០គ.ក្រ បានឈ្នះ ពិន្ទុកីឡាករបង្គោលខៀវAMY SELAKCHHAI(Thailand) ។


គូរបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនគាំទ្រ ខ្លាំងព្រោះតែមានការសម្រិតសម្រាំងគូពិសេសៗជារៀងរាល់សប្ដាហ៍ទាំងកីឡាករជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុសកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាកំពឹស ឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចតទៅនៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពិស។ប៉ុន្ដែចាប់ពីសប្ដាហ៍ទី១៤ នេះតទៅពោលគឺនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ប្រដាល់គុនខ្មែរលក្ខណៈរអន្ដរជាតិរបស់TV5 នឹងប្ដូរមកប្រកួតធ្វើនៅល្ងាចថ្ងៃសៅរ៍ចាប់ពីម៉ោង៦ល្ងាចតទៅវិញ។ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ៕

