កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី១៤ហើយ ដែលអា ទិត្យនេះកាន់តែអស្ចារ្យថែមទៀតដោយសារតែទាំងកីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាពនាំឲ្យ ទស្សនិកជកជក់ចិត្ដខ្លាំង និងហ៊ោពេញសែង្វៀន ដោយសារអ្នករៀបចំកម្មវិធីមានការសម្រិតសម្រាំងយកកីឡា ករបរទេសមកសុទ្ធតែខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរមានចំនួនកាន់តែកើនឡើង ពិសេសនៅឆ្នាំថ្មី ២០២៤ នេះតែម្ដង។
លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ គឺ៖
-គូពិសេសទី១៖កីឡាករបង្គោលក្រហមជុន រឿងសារ៉ូត មកពីក្លិបកងពលតូចដឹកជញ្ជូនលេខ៩០ ប្រភទទម្ងន់ ៥៤គ.ក្រ បានបោះបង់ការប្រកួតនៅទឹកទី៣ ព្រោះមិនអាចទប់ទល់ជាមួយកីឡាករបង្គោលខៀវរិទ្ធី នឹមណូ មកពីក្លិបគុនខ្មែរស៊ុបពើហ្វៃ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ បានឡើយ។


-គូពិសេសទី២៖ បង្គោលក្រហមកីឡាករឡុង លីហេង មកពីក្លិបឡុងសាលវ័ន្ដ សមាគមកីឡាប្រដាល់ ក្រសួង មហាផ្ទៃ ប្រភេទទម្ងន់៥៧គ.ក្រ បានឈ្នះពិន្ទុកីឡាករបង្គោលខៀវទូច ប្រុសណុច មកពីក្លិប មហិទ្ធិរិទ្ធិមេសថ្ញក សមាគមកីឡាកងយោធពលខេមភូមិន្ទ ។


-គូអន្ដរជាតិទី៣៖កីឡាកបង្គោលក្រហមរិទ្ធី សុជាតិ មកពីក្លិប គុនខ្មែរស៊ុបពើហ្វៃ សមាគមកីឡាប្រដាល់ក្រ សួងមហាផ្ទៃប្រភេទទម្ងន់៦៣,៥គ.ក្រ បានបោះបង់ការប្រកួតនៅទឹកទី៣ ដោយសារមិនអាច ទប់ជាប់ការទាត់ ស្ទួនៗពីកីឡាករបង្គោលខៀវPICH NAKHORN (Thailand។។


-គូអន្ដរជាតិទី៤៖កីឡាបង្គោលក្រហមពុទ្ធ សំបូរ មកពីក្លិបតាឡីដំរីមានរិទ្ធ សមាគមកីឡាប្រដាល់ក្រសួង មហាផ្ទៃ ប្រភេទទម្ងន់៦០ គ.ក្រ បានបោះបង់ការប្រកួតត្រឹមនៅទឹកទី២ ព្រោះមិនអាចទប់ទល់កីឡាករបង្គោល ខៀវSEN SAKGNEN (Thailand) ។


-គូអន្ដរជាតិទី៥៖ កីឡាករបង្គោលក្រហមម៉ន ព្រហ្មម៉ាញ មកពីក្លិបពន្លឺថ្មីព្រែកឯងកីឡា សមាគមកីឡាក្រ សួងមហាផ្ទៃ ប្រភេទទម្ងន់ ៦៣,៥គ.ក្រ បានឈ្នះដោយពិន្ទុកីឡាករបង្គោលខៀវNEW YANGCHAN (Thailand) ។


សូមបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនគាំទ្រច្រើន ព្រោះតែមាន ការសម្រិតសម្រាំងគូពិសេសៗជារៀងរាល់សប្ដាហ៍ទាំងកីឡាករជាតិ និងអន្ដរជាតិដើម្បីបម្រើ អារម្មណ៍បង ប្អូនក៍ដូចជាបំផុសកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលី យ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់ឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃសៅរិ៍ចាប់ពីម៉ោង៦ល្ងាចតទៅនៅស្ទូឌីយោ ប៉ុស្ដិ៍ លេខ៥ ព្រែកកំពឹស៕

