អ៊ីតាលី ៖ លោកចូសេ មូរីញ៉ូ (Jose Mourinho) គ្រូបង្វឹក និងជាអ្នកចាត់ការទូទៅ ក្លឹបបាល់ទាត់អ៊ីតាលី រ៉ូម៉ា (Roma) បណ្តេញចេញពីតំណែង បន្ទាប់ពីអតីតគ្រូបង្វឹក Chelsea និង Man United ដែលត្រូវបានបណ្តេញ ចេញម្តងហើយម្តងទៀត បានដឹកនាំក្រុម ឡើងដល់លេខប្រាំបួន ក្នុងតារាង ក្របខ័ណ្ឌ Serie A ។
លោកចូសេ មូរីញ៉ូ បានចូលមកធ្វ់ជាគ្រូបង្វឹក Roma ក្នុងខែឧសភា ឆ្នាំ២០២១ ហើយបានចំណាយពេល ២ឆ្នាំ កន្លះ ក្នុងតួនាទីនេះ ដែលនាំឱ្យ Roma ឈ្នះពានរង្វាន់ Europa Conference League នៅឆ្នាំ២០២២។ គាត់ក៏បានដឹកនាំ Roma ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុន មុនពេលត្រូវបានចាញ់ Sevilla ដោយបាល់ប៉េណាល់ទី។

អតីតគ្រូបង្វឹក Chelsea និង Manchester United រូបនេះ បានដឹកនាំឈ្នះ ៦៨ប្រកួត ក្នុងចំណោម ១៣៨ប្រកួត របស់គាត់ ប៉ុន្តែលោកមានបញ្ហាវិន័យម្តងហើយម្តងទៀត។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ វ័យ ៦០ឆ្នាំ រូបនេះ បានប្រមូលកាតក្រហម សរុបចំនួន៥ ក្នុងអំឡុងឆ្នាំ ២០២៣- ២០២៤ បន្ទាប់ពីការបណ្តេញចេញ ចំនួនបីដង ដែលគាត់ទទួលបាន ក្នុងឆ្នាំ ២០២២-២០២៣ ។ការប្រកួតចុងក្រោយរបស់គាត់ គឺការបរាជ័យ 3-1 កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ជាមួយ AC Milan ដែល លោកមូរីញ៉ូ ត្រូវបណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំក្រុម បានឈ្នះតែមួយប្រកួត ក្នុងចំណោមការប្រកួត ចំនួន ៦ចុងក្រោយ។

សរុបមក Roma បានឈ្នះតែ៨ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២០ប្រកួតរបស់ពួក គេនៅ Serie A នៅរដូវកាល នេះ ហើយឈរនៅពីក្រោយក្រុម Lazio, Bologna, Atalanta និង Fiorentina ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ម្ចាស់ក្លឹប Roma លោក ដេន (Dan) និង រ៉ៃអាន់ ហ្វ្រេដឃីន (Ryan Friedkin) បាននិយាយថា “យើងសូមថ្លែងអំណរគុណចំពោះចូសេ ក្នុងនាមយើងទាំងអស់គ្នានៅ AS Roma សម្រាប់ចំ ណង់ចំណូលចិត្ត និងការខិតខំប្រឹងប្រែងរបស់គាត់ ចាប់តាំងពីគាត់មកដល់ក្លឹប។ ពួកយើងនឹងតែងតែមានការចងចាំដ៏អស្ចារ្យនៃការកាន់តំណែងរបស់គាត់នៅ Roma ប៉ុន្តែយើងជឿថាការផ្លាស់ ប្តូរភ្លាមៗ គឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ក្លឹប»៕
