Monday, April 29, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិ Tv5 កីឡាករ​បង្គោលក្រហម ផ្ដួលកីឡាករបង្គោលខៀវឲ្យ​បោះ​បង់ការ​ប្រកួតដល់ទៅ៣គូ

ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិ Tv5 កីឡាករ​បង្គោលក្រហម ផ្ដួលកីឡាករបង្គោលខៀវឲ្យ​បោះ​បង់ការ​ប្រកួតដល់ទៅ៣គូ

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កង​យោធ​ពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការ​ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី១៦ហើយ ដែល​សប្ដាហ៍​នេះកាន់​តែ​ពិសេសថែមទៀត​ដោយសារ​តែ​ទាំង​កីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាព នាំឲ្យ​ទស្ស​និក​ជកជក់ចិត្ដខ្លាំង និងហ៊ោ​ពេញសែង្វៀន ព្រោះតែអ្នករៀបចំកម្មវិធីមានការសម្រិតសម្រាំង​យក​កីឡាករ​បរទេស​មក​សុទ្ធ​តែខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរមានចំនួនកាន់តែកើនឡើង ពិសេស​គឺនៅ​ឆ្នាំថ្មី ២០២៤ ។

លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ គឺ៖

 -គូពិសេសទី១៖កីឡាករបង្គោលក្រហមឡុង គង្គា  មកពីក្លិបសាលវ័ន្ដកីឡា សមាគមកីឡាប្រដាល់ក្រសួង​មហា​ផ្ទៃ ទម្ងន់៦៣,៥គ.ក្រ បានផ្ដួលកីឡាករ​បង្គោល​ខៀវប៉ុក សំរ៉ាច់  មក​ពី​ក្លិបវិបុលដារិទ្ធ ខណ្ឌពោធិសែនជ័យ សមាគមកីឡាប្រ​ដាល់ក្រសួងមហាផ្ទៃ ឲ្យបោះបង់ការប្រកួតនៅទឹកទី៥  ។

 -គូអន្ដរជាតិទី១៖កីឡាកបង្គោលក្រហមចាន់ សំអាត មកពីក្លិបនាគនាំសំណាងនរាណ៍​តេជៈគុនខ្មែរសមាគម​កីឡាប្រដាល់ក្រសួងមហាផ្ទៃ  ប្រភេទទម្ងន់៦០គ.ក្រ បានផ្ដួលកីឡាករ បង្គោ​លខៀវ Bang Thay (Thailandនៅត្រឹមទឹកទី៣ ។

 -គូអន្ដរជាតិទី២៖កីឡាបង្គោលក្រហមម៉ន សាម៉េត  មកពីក្លិបប៉ែនកាក់គុនខ្មែរ សមា គមកីឡាប្រដាល់ក្រសួង​មហាផ្ទៃ ប្រភេទទម្ងន់៦០  គ.ក្រ បានត្រឹមស្មើពិន្ទុគ្នាជាមួយកី​ឡាករ​បង្គោលខៀវ Pan Phat  (Thailand)

-គូអន្ដរជាតិទី៣៖ កីឡាករបង្គោលក្រហមសោម វិឆ័យ  មកពីក្លិបវិបុលដាវរិទ្ធ ខណ្ឌពោធិសែនជ័យ សមា គមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់ ៦៣,៥គ.ក្រ     ជា​គូឯកប្រចាំសប្ដាហ៍បាន​ចាញ់ពិន្ទុកីឡាករ​បង្គោល​​ខៀវDen Naphau (Thailand) ។

 -គូពិសេសទី២៖ បង្គោលក្រហមកីឡាករជ័យ គឹមហុង  មកពីក្លិបឃ្លាំងមឿងកីឡាខេត្ត​ពោធិសាត់ សមាគម​កីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៥៧គ.ក្រ បានផ្ដួលនៅ​ទឹកទី​៤ទៅលើកីឡាករបង្គោលខៀវខាំ ម៉ានី  មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមាគម​កី​ឡា​កង​យោធពលខេមរភូមិន្ទ ។

  សូមបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិក​ជនគាំទ្រច្រើន ព្រោះតែមាន​ការជ្រើស​រើសគូពិសេសៗជារៀង​រាល់សប្ដាហ៍ទាំង​កីឡាករ​ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូន​ក៍ដូច​ជាបំផុស​កីឡាប្រដាល់គុនខ្មែរឲ្យកាន់​តែ​ល្បី​ល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ ប្រដាល់គុនខ្មែរ លក្ខណៈ​​អន្ដរជាតិ​ប៉ុស្ដិ៍​លេខ​៥ តំណើរ​ការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹក​បរិសុទ្ធលីយ៉ង និងក្រុមហ៊ុន​ទឹក​កកអ​នាម័យ​​​Premium ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់ឬតាមAp Tv5 Cambodia Facebook  និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃសៅរិ៍ចាប់ពីម៉ោង៦ល្ងាចតទៅនៅស្ទូឌីយោ ប៉ុស្ដិ៍​លេខ៥ ព្រែកកំពឹស។ប៉ុន្ដែ​នៅថ្ងៃ​សៅរិ៍ទី២៧ ខែមករា ឆ្នាំ២០២៤ នេះការប្រកួតត្រូវបានផ្អាក​១សប្ដាហ៍ ហើយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបមានការប្រកួតជាធម្មតា ឡើងវិញ៕

RELATED ARTICLES