Friday, May 3, 2024
Homeកីឡាអន្ដរជាតិ Inter Milan ក្លាយជាជើងឯកអ៊ីតាលី Super Cup

 Inter Milan ក្លាយជាជើងឯកអ៊ីតាលី Super Cup

អ៊ីតាលី ៖ កីឡាករ ឡូតារ៉ូ ម៉ាទីនេស (Lautaro Martinez) ប្រធានក្រុម Inter Milan បានរកគ្រាប់បាល់បាន ១គ្រាប់ ក្នុងម៉ោងបន្ថែម ជួយឲ្យ Inter Milan ដណ្តើមបានជ័យជម្នះ ១–០ លើក្រុម Napoli ដែលមានគ្នា ១០នាក់ ឈ្នះពានរង្វាន់ Italian Super Cup ជាលើកទី៣ របស់ពួកគេ កាល ពីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៣ មករា ឆ្នាំ២០២៤ ។

ជ័យជម្នះនេះ ក៏បានផ្តល់ឱ្យ Inter Milan នូវពានរង្វាន់ Super coppa ជាលើកទី៨ ផងដែរ ដោយតាមពីក្រោយ កំណត់ត្រារបស់ Juventus ចំនួន៩ដង។ ការប្រកួតនៅ Al-Awwal Park គឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដំបូង នៃ ទម្រង់ Super Cup ដែលមាន ៤ក្រុម រួមមានអ្នកឈ្នះ និងជើងឯករងនៃលីក និងអ៊ីតាលី Cup។

លោកស៊ីម៉ូន អ៊ីនហ្សាហ្គី (Simone Inzaghi) អ្នកចាត់ការទូទៅរបស់r Inter Milan ដែលបានក្លាយជាគ្រូបង្វឹក ដែលឈ្នះពានរង្វាន់ Super coppa ជាមួយនឹងពានរង្វាន់ចំនួន៥ បាននិយាយថា “យើងបានលេងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ កាលពីបីថ្ងៃមុន ហើយបន្ទាប់មក វគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ វាគឺជាអ្វីដែលថ្មីសម្រាប់អ្នករាល់គ្នា។ យើងរក្សាការផ្តោតអារម្មណ៍របស់យើងឱ្យខ្ពស់”។

កីឡាករ Martinez បានរកគ្រាប់បាល់ជ័យជម្នះ នៅនាទី ៩០+១ នៅពេលដែល បេនចាមីន ប៉ាវ៉ាដ (Benjamin Pavard) បានបោះបាល់ ហើយបានឆ្លងពីខាងស្តាំ ដើម្បីផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធ Martinez ស៊ុតបញ្ចូលទី បានសម្រេច ធ្វើឲ្យ Martinez ដែលរកបានសរុប ២១គ្រាប់ ក្នុង២៧ប្រកួត នៃការប្រកួតទាំងអស់នៅរដូវកាល នេះ។

Inter Milan បានគ្រប់គ្រងការប្រកួតច្រើន ប៉ុន្តែបានព្យាយាមទាញយកអត្ថប្រយោជន៍ពីកីឡាករបន្ថែម បន្ទាប់ពី Giovanni Simeone ត្រូវបានបណ្តេញចេញ សម្រាប់កាតលឿងទីពីរ បន្ទាប់ពីមានកំហុសលើហ្វ្រែនសេស្កូ អាសឺរប៊ី (Francesco Acerbi) ។

កីឡាករ Martinez បាននិយាយថា “ខ្ញុំមានមោទនភាព និងរីករាយណាស់។ ពួកយើងត្រូវបានកាត់ចេញពី Italian Cup ដូច្នេះយើងចង់ឈ្នះពានរង្វាន់ Super Cup” ៕

RELATED ARTICLES