អង់គ្លេស ៖ ក្រុមតោខៀវ Chelsea បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ League Cup ដោយបានបំបាក់ក្រុម Middlesbrough ដែលស្ថិតនៅចំណាត់ថ្នាក់ទី២ ដើម្បីដណ្តើមបានជ័យជម្នះ សរុបទាំង២ជើង ក្នុងលទ្ធផល 6–2។
ក្រុម Middlesbrough បានធ្វើដំណើរទៅកីឡដ្ឋាន Stamford Bridge ដោយនាំមុខ 1–0 កាលពីជើងទី១ ប៉ុន្តែ Chelsea បានស៊ុតបាល់បញ្ចូលទី ចំនួន៤គ្រាប់ ក្នុងតង់ទី១ តាមរយៈគ្រាប់បាល់របស់ ចននី ហូវសុន (Jonny Howson), អេនហ្សូ ហ្វឺរណាន់ដេស (Enzo Fernandez), អាសេល ឌីសាស៊ី (Axel Disasi) និង ខូល ប៉ាលមឺរ (Cole Palmer)។ តង់ទី២ ខូល ប៉ាលមឺរ និង ណូនី ម៉ាឌូកេ(Noni Madueke) រកបានគ្រាប់បាល់ទី៥ និងទី៦ ដើម្បីបញ្ចប់ការប្រកួត មុនពេលកីឡាករ ម័រហ្គែន រ៉ូចឺរស៍ (Morgan Rogers) របស់ Middlesbrough រកបានគ្រាប់បាល់លួងចិត្ត ១គ្រាប់វិញ។
Chelsea ទទួលបានកៅអីមួយ នៅ Wembley នៅថ្ងៃទី២៥ ខែកុម្ភៈ ហើយនឹងត្រូវជួប Liverpool វគ្គផ្តាច់ព្រ័ត្រ ក្រោយ Liverpool បានយកឈ្នះFulham សរុបទាំង២ជើងក្នុងលទ្ធផល២-1 ។
ក្រុម Chelsea របស់លោកម៉ូរីស៊ីអូ ប៉ូឆេតទីណូ (Mauricio Pochettino) បានឡើងទៅប្រកួតផ្តាច់ព្រ័ត្រដ៏សំខាន់លើកដំបូងរបស់ខ្លួន ចាប់តាំងពីសហម្ចាស់ ថូដដ៍ បឹហ៍លី (Todd Boehly) បានបញ្ចប់ការកាន់កាប់របស់គាត់ នៅក្នុងខែឧសភា ឆ្នាំ២០២២៕