Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថ្ងៃមាឃបូជា ចោរចូលលួចម៉ូតូក្នុងវត្ត

ថ្ងៃមាឃបូជា ចោរចូលលួចម៉ូតូក្នុងវត្ត

ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានជិះម៉ូតូ ១គ្រឿង ទៅចូលរួមពិធីបុណ្យមាឃបូជា ដែលរៀបចំឡើងនៅក្នុងវត្ត លុះទៅដល់វត្ត ទុកម៉ូតូនៅក្រោមសាលាឆាន់ ដោយចាក់សោត្រឹមត្រូវ រួចឡើងទៅលើសាលាឆាន់ មួយសន្ទុះ ចុះមកវិញ ស្រាប់តែបាត់ម៉ូតូ។

ករណីចោរចូលលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបរិវេណវត្ត មួយកន្លែង ស្ថិតក្នុងឃុំស្វាយចេក ស្រុករំដួល។

បុរសរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះឃុត យូ ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅ ភូមិពពូល ឃុំស្វាយចេក ស្រុករំដួល។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យលួចទៅបាត់ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7226។

តាមសម្តីបុរសរងគ្រោះ ជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៤ ខែកុម្ភ ឆ្នាំ២០២៤ ដែលជាថ្ងៃបុណ្យមាឃបូជា គាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7226 ចេញពីផ្ទះ ដើម្បីទៅចូលរួមពិធីបុណ្យមាឃបូជា ដែលរៀបចំធ្វើនៅក្នុងវត្ត។

បុរសរងគ្រោះ បន្តថា ពេលទៅដល់វត្ត គាត់បានចតទុកម៉ូតូនៅខាងក្រោមសាលាឆាន់ ដោយបានចាក់សោ-កត្រឹមត្រូវ រួចក៏ឡើងទៅលើសាលាឆាន់។ រហូតដល់វេលាម៉ោង១រសៀល ថ្ងៃដដែល គាត់បានចុះមកយកម៉ូតូ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែបាត់ម៉ូតូ ទើបកើតមានការភ្ញាក់ផ្អើលពេញវត្តតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច ឲ្យស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីនាំខ្លួនមកចាត់ការតាមច្បាប់៕

RELATED ARTICLES