Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡានដឹកជើងជ្រូក-អណ្តាតជ្រូកខូចគុណភាព ជិត៣តោន

ចាប់ឡានដឹកជើងជ្រូក-អណ្តាតជ្រូកខូចគុណភាព ជិត៣តោន

ភ្នំពេញ ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះប្រតិបត្តិការស្ទាក់ចាប់រថយន្តកូរ៉េ ១គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង លើការដឹកជញ្ជូនសត្វនិងផលិតផលសត្វ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញផលិតផលសាច់បង្កក (ជើងជ្រូក និងអណ្តាតជ្រូក) សរុប១៥០កេស ស្មើនឹងទម្ងន់២៧០០គីឡូក្រាម (ជិត៣តោន)។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២២ មេសា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវវេងស្រេង ជិតស្តុបទួលពង្រ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តដែលត្រូវបានមន្ត្រីជំនាញបង្ក្រាបបាន ម៉ាក HYUNDAI PORTER ពណ៌ខៀវ លាយស ជាប្រភេទរថយន្តដឹកទំនិញ ចំណុះ១,៥តោន ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4135។

លោកហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានបញ្ជាក់ប្រាប់ថា ក្រោយឃាត់រថយន្តខាងលើ ត្រួតពិនិត្យ ក្រុមការងារបានរកឃើញក្នុងរថយន្ត មានដឹកផលិតផលសាច់បង្កក រួមមាន ១-ជើង ជ្រូក ចំនួន១កេសក្រដាស ស្មើនឹង ១៨គីឡូក្រាម (គ្មានប្រភពច្បាស់លាស់)។ ២-អណ្តាតជ្រូក ចំនួន១៤៩កេសក្រដាស ស្មើនឹង ២៦៨២គីឡូ ក្រាម (គ្មានប្រភពច្បាស់លាស់)។ សរុបទាំងអស់ចំនួន ១៥០កេសក្រដាស ស្មើនឹងទម្ងន់ ២៧០០គីឡូក្រាម (២តោន ៧០០គីឡូក្រាម)។

ក្រោយពិនិត្យជាក់ស្តែង និងមានការឆ្លើយសារភាពពីអ្នកបើករថយន្ត ជាមួយតំណាងម្ចាស់ផលិតផលសាច់បង្កកទាំងអស់នេះថា គាត់បានដឹកសាច់បង្កកទាំងនេះ មកពីខេត្តព្រះសីហនុ រួចឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានវិញ្ញាបនបត្រអនាម័យសត្វ ពីប្រទេសនាំចេញនោះទេ។ សាច់បង្កក ឬផលិតផលសត្វទាំងអស់នេះ ធុំក្លិន មានសភាពប្រែពណ៌លឿង ខ្មៅ និងខូចគុណភាព។

អ្នកបើករថយន្ត ជាមួយតំណាងម្ចាស់សាច់បង្កក បានយល់ព្រមជាមួយក្រុមការងារ ធ្វើការដឹកជញ្ជូនផលិតផលសត្វបង្កកខាងលើនេះ ទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

RELATED ARTICLES