Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធ្វើកម្មករចាយមិនគ្រប់ ចេញឆក់ ជាប់ខ្នោះ

ធ្វើកម្មករចាយមិនគ្រប់ ចេញឆក់ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ១គ្រឿង បានសម្រេច ប៉ុន្តែរត់គេចមិនរួច ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខសាលាភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្រេង ប៉ុន្នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់បន្ទប់ជួលក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ត្រពាំងក្រសាំង បានធ្វើការបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ១គ្រឿង) នៅចំណុចមុខសាលាភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះស្រេង ប៉ុន្នី ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-ទូរស័ព្ទដៃ ម៉ាក iPhone12 pro ពណ៌ស (ជារបស់ជនរងគ្រោះ និងត្រូវបានប្រគល់ជូនជនរងគ្រោះវិញ)។ ២-ម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES