Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិប្រធានានាធិបតីរុស្ស៉ី អរគុណវៀតណាម អព្យាក្រឹតក្នុងសង្គ្រាមអ៊ុយក្រែន

ប្រធានានាធិបតីរុស្ស៉ី អរគុណវៀតណាម អព្យាក្រឹតក្នុងសង្គ្រាមអ៊ុយក្រែន

ហាណូយ (វៀតណាម) ៖ ប្រធានាធិបតីរុស្ស៊ី លោកវ៉ា្លឌីមៀរ  ពូទីន បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ ប្រ ទេសវៀតណាម បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ហើយបានអរគុណវៀតណាម ដែលរក្សាអព្យាក្រឹតភាព នៅក្នុងសង្គ្រាមអ៊ុយក្រែន។

តាមប្រភព CNN បានរាយការណ៍ថា ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៃប្រទេសរុស្ស៊ី បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោក តូ ឡាម (To Lam) ប្រធានរដ្ឋវៀតណាម ហើយមេដឹកនាំទាំងពីរ បានដើរលើកម្រាលព្រំក្រហម ត្រួតពលដែលស្វាគមន៍មេដឹកនាំរុស្ស៊ី នៅមុខវិមានប្រធានាធិបតី ទីក្រុងហាណូយ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

បន្ទាប់មក ប្រធានាធិបតីរុស្ស៊ី លោកពូទីន និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយលោក ង្វៀន ភូទ្រុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោ តូ ឡាម ប្រធានរដ្ឋវៀតណាម និងលោកផាម មិញជីង នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។

មុននឹងមកដល់ហាណូយ ប្រធានាធិបតី ពូទីន បានថ្លែងអំណរគុណចំពោះវៀតណាម ដែលរក្សាភាពអព្យាក្រឹតភាព ក្នុងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។

លោក ដាង មិញ (Dang Minh) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានវៀត ណាម ថាដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ពូទីន នៅវៀតណាម នឹងពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិ បាលវៀតណាម និងរុស្ស៊ី ហើយក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិភាក្សានិងស្នើវិធានការជាក់ស្តែង ដើម្បីជំរុញពាណិជ្ជកម្ម និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ពូទីន នៅវៀតណាម អាចបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំរុស្ស៊ី បានមើលឃើញយ៉ាងច្បាស់នូវប្រទេសដែលគាំទ្ររុស្ស៊ី នៅក្នុងស្ថានភាពដែលរុស្ស៊ី ត្រូវបានបណ្តាប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើការធ្វើសង្រ្គាមនៅអ៊ុយក្រែន។

មុនពេលមកដល់វៀតណាម ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង។ នេះគឺជាកិច្ចព្រមព្រៀងជិតស្និទ្ធបំផុតរវាងប្រទេសទាំងពីរ ចាប់តាំងពីបញ្ចប់នៃសង្គ្រាមត្រជាក់ មេដឹកនាំទាំងពីរ បានពណ៌នាថា កិច្ចព្រមព្រៀងនេះ ជាការធ្វើឱ្យប្រសើរឡើងយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី ដែលវាគ្របដណ្តប់ទំនាក់ទំនងសន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងទំនាក់ទំនងមនុស្សធម៌៕

RELATED ARTICLES