Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិ មូលដ្ឋានគ្រឹះសម្រាប់ការរស់ឡើងវិញរបស់គ្រីស្ទបរិស័ទ​នៅអឺរ៉ុប... ការបញ្ចប់ដោយជោគជ័យនៃសិក្ខាសាលាព្រះគម្ពីរនៅប្រទេសបារាំង

 មូលដ្ឋានគ្រឹះសម្រាប់ការរស់ឡើងវិញរបស់គ្រីស្ទបរិស័ទ​នៅអឺរ៉ុប… ការបញ្ចប់ដោយជោគជ័យនៃសិក្ខាសាលាព្រះគម្ពីរនៅប្រទេសបារាំង

ការបើកបង្ហាញ នូវការពិតនៃការសម្រេច និងទំនាយក្នុងព្រះគម្ពីរ…..អ្នកចូលរួមជាង7000នាក់ រួមទាំងគ្រួគង្វាល1000នាក់។ លោកប្រធាន លី បានមានប្រសាសន៍ថា “ចូរឱ្យយល់ដឹងនូវ ព្រះគម្ពីរវិវរណៈហើយត្រូវតែបង្រៀនដល់ពូកអ្នកជំនឿនៃព្រះវិហាររបស់ខ្លួន”  ពួកគ្រួគង្វាល នៅអឺរ៉ុបដែលបានចូលរួមបានមាន​ប្រសាសន៍ថា “ ខ្ញុំ ចង់រៀន ព្រះគម្ពីរវិវរណៈ” …. ហើយមាន ការរំពឹងទុកពីការរស់ ឡើងវិញរបស់ព្រះវិហារតាមរយៈការបន្តការផ្លាស់ប្តូរ។

 “ព្រះបន្ទូលដែលបង្ហាញប្រាប់អំពី ព្រះគម្ពីរវិវរណៈពិតជាជ្រាវជ្រៅ និងធំធេងខ្លាំងណាស់។ ខ្ញុំពិតជាចង់ សិក្សាព្រះគម្ពីរបន្ថែមណាស់, ដូច្នេះប្រសិនបើអញ្ជើញខ្ញុំទៅប្រទេសកូរ៉េនោះ ខ្ញុំនឹងចាប់ផ្ដើមត្រៀមសំបុត្រ យន្ដហោះពីឥលូវនេះទៅ”។

នេះគឺជាចំណាប់អារម្មណ៍របស់លោក ដេលី ដេលភីន ម៉ាថូនដូ ជាគ្រូគង្វាលរបស់ព្រះវហារដំណឹងល្អ ដែលបានចូលរួមក្នុងសិក្ខាសាលា នៅទីក្រុងប៉ារីសប្រទេសបារាំង ដែលមានព្រះវិហាររោងបោសថនៃ សេចក្ដីបន្ទាល់សាសនាគ្រីសស៊ីនឆន់ជីជាម្ចាស់ផ្ទះ ដឹកនាំដោយលោកប្រធាន( ល៉ីម៉ាន់ហ៊ី) កាលពីថ្ងៃទី 15 ខែមិថុនា នាពេលថ្មីៗនេះ។

ក្រៅពីគ្រួគង្វាលនេះផងដែរ ក៏មានគ្រួគង្វាលជាច្រើនសន្ធឹកផ្សេងទៀត ដែលបានចូលរួមនៅក្នុងសិក្ខា សាលារបស់ព្រះវិហារស៊ីនឆន់ជីនៅឯអឺរ៉ុប ក៏បានសំដែងនូវបំណងប្រាថ្នា ដ៏មុតមាំងក្នុងការចង់ស្ដាប់ បន្ថែមអំពីព្រះ បន្ទូលរបស់ព្រះគម្ពីរវិវរណៈនេះ។

សិក្ខាសាលានេះបានកើតឡើងនៅចំពេលដ៏យ៉ាងសំខាន់ណាស់ គឺជាពេលដែលត្រូវការនូវវិធានការចាំ បាច់ជាបន្ទាន់ ខណះដែលសាសនាគ្រិស្តរបស់ អឺរ៉ុបបានធ្លាក់ចុះ មូលហេតុដោយសាតែព្រះវិហារត្រូវបាន លក់ចេញ និងត្រូវបានប្រើប្រាស់ឡើងវិញជាភោជនីយដ្ឋាន, តៀមស្រា, និងជាក្លឹបកំសាន្ដ។ សិក្ខាសាលា នៅលើកនេះគឺជាផ្នែកមួយរបស់ “សិក្ខាសាលាតាមទ្វីបនីមួយៗក្នុងឆ្នាំ2024” ដែលបានចាប់ផ្ដើមឡើងចាប់ ពីថ្ងៃទី20 ខែមេសា នៅឯប្រទេសហ្វីលីពីន, សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹង សំណើររបស់គ្រួ​គង្វាល​ជាច្រើនដែលចង់បានការរស់ឡើងវិញនៅឯអឺរ៉ុប។

ពួកអ្នកជំនឿប្រហែល 7,000 នាក់ រួមទាំងគ្រូគង្វាលនៅអឺរ៉ុបប្រហែល 1,000 នាក់បានចូលរួម និងទាក់ទាញ ការចាប់អារម្មណ៍ជាច្រើន ហើយមុនពេលសំដែលនូវព្រះបន្ទូលសិក្ខាសាលានោះ ការពិភាក្សាមួយត្រូវបាន ធ្វើឡើងលើប្រធានបទ ‘តួនាទីរបស់គ្រូគង្វាលសម្រាប់ការ ត្រាស់ដឹងខាងវិញ្ញាណរបស់ គ្រីស្ទបរិស័ទនៅ ក្នុងគ្រានេះ’ ។

បន្ទាប់មក ក៏បានមើលវីដេអូនៃការបង្រៀនរបស់លោកប្រធាន លីម៉ាន់ ហ៊ី ជាព្រះបន្ទួលសិក្ខាសាលា ស៊ីន ឆន់ជី បានធ្វើបន្ទាល់អំពី ‘ការពិតនៃការសម្រេចវិវរណៈ’ ដែលធ្វើឡើងនៅឯប្រទេសកូរ៉េ កាលពីថ្ងៃទី 8 មិថុនា។

នៅក្នុងការបង្រៀនរបស់លោកប្រធាន លី គាត់បានមានប្រសាសន៍ថា “កិច្ចការរបស់ព្រះជាម្ចាស់ គឺមិន អាចបញ្ចូល ឬដកបាននោះឡើយ គឺត្រូវតែសម្រេចឡើងទៅតាមព្រះគម្ពីរវិវរណៈ។ ហើយខ្លួនយើង ដែលស្ដាប់ការបង្រៀនទាំងអស់គ្នានេះ គឺត្រូវតែដឹងថា ខ្លួនឯងគឺជានរណា ដែលបាននិយាយនៅក្នុង ព្រះគម្ពីរវិវរណៈនេះ” “គ្រួគង្វាលទាំងអស់គ្នា ចូរយល់ដឹងពីព្រះបន្ទូលទាំងអស់នេះ ហើយប្រសិនបើបាន បង្រៀនទៅពួកបរិសុទ្ធរបស់ខ្លួននោះនឹងល្អ។ ចូរកុំបន្ថែម ឬដកព្រះគម្ពីរវិវរណៈ, ហើយពួកអ្នកជំនឿ របស់អ្នកទាំងអស់គ្នា គឺអ្នកទាំងអស់គ្នា ត្រូវតែបង្រៀនទៅពួកគេ”។

បន្ទាប់ពីការបង្រៀនរបស់ប្រធាន លីនោះ ប្រធានពូជអំបូរ ស៊ីម៉ូន គឺលោក លីស៊ឺង ជួ (Lee Seung-ju) បានពន្យល់បន្ថែម ពីអត្ថន័យ និងការសម្រេចនៃទំនាយព្រះគម្ពីរ ហើយបានផ្តល់ការណែនាំដល់គ្រូគង្វាល នៅអឺរ៉ុប។

លោកប្រធានពូជអំបូរ លីស៊ឺង ជួ (Lee Seung-ju) បានលើកទឹកចិត្តថា “នៅក្នុងព្រះបន្ទូលបើកបង្ហាញ ដែល សម្រេចវិវរណៈនេះ គឺមានជីវិត ហើយសេចក្ដីជំនឿ និងត្រឡប់មកវិញតាមរយៈព្រះបន្ទូលនេះ ហើយប្រ​សិនបើមានការកើនឡើងនូវមនុស្សដែលបានបង្កើតឡើងវិញដោយនូវរូបរាង្គរបស់ព្រះជាម្ចាស់នោះ ព្រះ វិហារនៅអឺរ៉ុប ក៏នឹងរស់ឡើងវិញផងដែរ” “រយៈពេលប៉ុន្មានឆ្នាំនេះ រៀងរាល់ឆ្នាំសិស្សដែលបានបញ្ចប់វគ្គ សិក្សានៅក្នុងស៊ីនឆន់ជីគឺមានប្រមាណ10ម៉ឺននាក់ ដែលបានរៀនអំពីសេចក្ដីបន្ទាល់របស់វិវរណៈចាប់ពី ជំពូក1រហូតដល់វិវរណៈជំពួក22 តាមរយៈមជ្ឈមណ្ឌលបេសកកម្មសាសនាគ្រីស្ទស៊ីយ៉ូននៅឯព្រះវិហារ ស៊ីនឆន់ជី”។

បន្ទាប់ពីនោះមក ក្នុងអំឡុងពេលផ្លាស់ប្ដូរផ្នត់គំនិតគ្នាទៅវិញទៅមកដើម្បីឲ្យក្លាយជាតែមួយជាមួយគ្នានៅ ក្នុងព្រះគម្ពីរនោះ ក៏មានគ្រួគង្វាលម្នាក់ ដែលមកពីប្រទេសអូទ្រីសបានមានប្រសាសន៍ថា “ខ្ញុំបានចាប់អារ ម្មណ៍ថាព្រះវិហារស៊ីនឆន់ជី គឺកំពុងតែផ្ដោតសំខាន់ទៅលើព្រះបន្ទូលនៃទំនាយ ដែលបានកត់ត្រាទៅតាម ព្រះគម្ពីរ” “ហើយដើម្បីការងារនៃនគររបស់ព្រះជាម្ចាស់ គឺខ្ញុំកំពុងតែខិតខំ ខ្ញុំចង់ធ្វើការជាមួយនឹង មនុស្ស ដែលមានពន្លឺ, ហើយខ្ញុំ ក៏ចង់ដឹងអំពីវិធីដែលអាចរៀនវិវរណៈបន្ថែម និងចង់សហការផងដែរ”។

គ្រួគង្វាលដែលមកពីប្រទេសប៉ូឡូញផងដែរ “បានស្រក់ទឹកភ្នែកបន្ទាប់ពីបានឃើញនូវរូបរាង្គដែលពួកអ្នក ជំនឿ និងគ្រួគង្វាលនៅអឺរ៉ុបបានក្លាយជាតែមួយ ជាមួយនឹងគ្នា” “ហើយគាត់ចង់ប្រាប់ពីព្រះបន្ទូលនេះទៅ មនុស្សជាច្រើនផ្សេងទៀតខ្លាំងណាស់, ហើយក៏បានស្នើរសុំថា តើធ្វើយ៉ាងដូចម្ដេចដែលអាចដឹង ពីវិធីដែល អាចផ្សព្វផ្សាយព្រះបន្ទូលនេះ ទៅមនុស្សជាច្រើនផ្សេងទៀតបាន”។

បើយោងទៅតាមទិន្នន័យពីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អំពីសាសនាគ្រីស្ទជាសកល នៅឯសិក្ខាសាលា ទ្រឹស្ដី Gordon-Conwell នៅសហរដ្ឋអាមេរិក បានបង្ហាញថា ប្រជាជនគ្រីស្ទាននៅអឺរ៉ុបបានកើនឡើងដល់ 560 លាននាក់ក្នុងទសវត្សរ៍ឆ្នាំ 2000 ប៉ុន្តែបាននៅទ្រឹងរហូតដល់ឆ្នាំ (2024)នេះ ហើយត្រូវបានគេរំពឹងថា នឹងថយចុះដល់ 490 លាននាក់នៅឆ្នាំ ២០៥០។

នៅពេលដែលសង្គមអ៊ឺរ៉ុបបានធ្វើទំនើបកម្ម និងឧស្សាហូបនីយកម្ម វាបានចាប់ផ្ដើមឆ្ពោះទៅរកភាវូប នីយកម្ម ហើយជាមួយនឹងការកើនឡើងនៃទ្រឹស្ដីសេរីភាពនោះ ការបង្រៀនដែលមានមូលដ្ឋានលើ ព្រះបន្ទូលនៃព្រះគម្ពីរ នៅក្នុងព្រះវិហារនោះ ក៏បានរីងស្ងួតអស់ទៅ។ នៅទីនេះ គ្រិស្តសាសនាក៏បានបាត់ បង់ភាពជឿជាក់ដោយសារតែ មានការកើនឡើងយ៉ាងឆាប់រហ័ស នៃសាសនាដែលមិនមែនជាព្រះ និងពហុនិយមសាសនា ហើយនិងការកើតមានឡើងនៃរឿងអាស្រូវរបស់បព្វជិតផ្សេងៗ នោះពួកគេក៏ មានក្ដីរំពឹងថា តាមរយៈព្រះបន្ទូលសិក្ខាសាលានេះ វាជាឱកាសមួយសម្រាប់ការរស់ឡើងវិញនៃព្រះវិហារ នៅអឺរ៉ុប។

អ្នកសម្របសម្រួលនៅក្នុងព្រះវិហារស៊ីនឆន់ជី បានមានប្រសាសន៍ថា “ក្រោយពីព្រះបន្ទូលសិក្ខាសាលា លើកនេះ មានពួកគ្រួគង្វាលជាច្រើនដែលនៅ អឺរ៉ុបបានសួរទៅព្រះវិហារស៊ីនឆន់ជីថា តើធ្វើដូចម្ដេចទើប អាចរៀន ព្រះគម្ពីរវិវរណៈបាន”  នោះលោកក៏បានមានប្រសាសន៍ថា “បន្ថែមពីលើការរៀបចំកន្លែង និងកម្មវិធីដែលអាច ឲ្យពួកគេបានរៀននោះ យើងនឹងពង្រីកបន្ថែមនូវវេទិកាដែលពួកគេ អាចរៀនបាន តាមរយៈការធ្វើឱ្យសកម្មបន្ថែមទៀតនូវមជ្ឈមណ្ឌលបេសកកម្មស៊ីយ៉ូន នៅក្នុងបណ្តាកន្លែងនានា នៅក្នុង ប្រទេសអឺរ៉ុប”។

បន្តមកទៀតអ្នកសម្របសម្រួល ក៏បានមានប្រសាសន៍ថា “ គ្រូគង្វាលដែលមកពីជុំវិញពិភពលោក បានស្នើ សុំឱ្យបន្ថែមអំពីព្រះបន្ទូលសិក្ខាសាលានេះ ដោយពួកគេបាននិយាយថា ពួកគេចង់ស្វែងយល់បន្ថែម អំពី ព្រះគម្ពីរវិវរណៈ ដូច្នេះហើយពួកយើងកំពុងតែរៀបចំផែនការ និងរៀបចំសម្រាប់ព្រះបន្ទូលសិក្ខាសាលា ដើម្បីអញ្ជើញ គ្រូគង្វាល ដែលមកពីជុំវិញពិភពលោកទៅកាន់ប្រទេសកូរ៉េនៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាតាមរយៈការនេះ ពួកយើងនឹងក្លាយជាតែមួយ នៅក្នុងព្រះជាម្ចាស់ និងនៅក្នុងព្រះ បន្ទូល”។

ទន្ទឹមនឹងនេះដែរ បើយោងតាម ព្រះវិហារស៊ីនឆន់ជី គឺគិតត្រឹមថ្ងៃទី 5 ខែមិថុនាឆ្នាំនេះ MOU ត្រូវបាន ចុះ​ហត្ថលេខាជាមួយព្រះវិហារចំនួន 12,538 ក្នុង 83 ប្រទេស។ លើសពីនេះទៀត ព្រះវិហារសរុបចំនួន 1,341 នៅក្នុងប្រទេសចំនួន 41 បានចូលរួមជាមួយនឹងព្រះវិហារ សាសនាគ្រីស្ទស៊ីនឆន់ជីហើយ បានផ្លាស់ ប្តូរផ្លាក​សញ្ញាព្រះវិហាររបស់ពួកគេផងដែរ។ លើសពីនេះ បច្ចុប្បន្ន (បើគិតត្រឹមដំណាច់ខែឧសភា) ចំនួនគ្រូគង្វាល ក្នុងស្រុក និងក្រៅស្រុកដែលទទួលការអប់រំព្រះគម្ពីរនៅមជ្ឈមណ្ឌលបេសកកម្មសាសនា គ្រីស្ទស៊ីយ៉ូនមានដល់ 5,614 នាក់៕

RELATED ARTICLES