Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិរញ្ជួយដីកម្រិត ២.២រ៉ិចទ័រ កើតឡើងនៅខេត្តផាំងង៉ា ប្រទេសថៃ

រញ្ជួយដីកម្រិត ២.២រ៉ិចទ័រ កើតឡើងនៅខេត្តផាំងង៉ា ប្រទេសថៃ

ខេត្តផាំងង៉ា (ថៃ) ៖ ការរញ្ជួយដី កម្រិត ២.២រ៉ិចទ័រ បានកើតឡើងនៅខេត្តផាំងង៉ា នៅវេលាម៉ោង ២និង៥៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ទំហំ ៣គីឡូម៉ែត្រ ស្ថិតនៅកណ្តាលភូមិលេខ១ ឃុំបាងតឺយ ស្រុកមឿង ប្រទេសថៃ ចំណុចកូអរដោនេ 8.492 N, 98.559 E ។

តាមប្រភពបណ្តាញព័ត៌មានថៃ បានផ្សាយថា មន្ត្រីនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ នៅក្នុងខេត្តផាំងង៉ា ទទួលស្គាល់របាយការណ៍នៃការរញ្ជួយដី នៅតំបន់ខាងលើ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២:៥៥នាទីយប់។

 មន្ត្រីតាមដានស្ថានការណ៍ក្នុងតំបន់ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន បានឲ្យដឹងថា តំបន់ដែលរញ្ជួយដី គឺកើតឡើងនៅជ្រលងភ្នំ និងសួនច្បាររបស់ភូមិ មិនមានមនុស្សរស់នៅក្នុងតំបន់នោះទេ។ ដំបូងឡើយ រំញ័រមិនមានអារម្ម ណ៍ញ័ររញ្ជួយអ្វីទេ និងមិនត្រូវបានជូនដំណឹងអំពីការខូចខាតទ្រព្យសម្បត្តិទេ។ យ៉ាងណា មន្ត្រីបានសម្រប សម្រួលជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ចុះពិនិត្យនិងសាកសួរព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ អំពីការយល់ឃើញ និងផលប៉ះពាល់ បើមានព័ត៌មានថ្មី នឹងរាយការណ៍បន្ថែម។

ចំណែកនៅឧទ្យានសុមដេតយ៉ា ឃុំផាំងង៉ា ស្រុកមឿង ខេត្តផាំងង៉ា មានបំណែកថ្មកំបោរ ភក់ ដើមឈើ និងឫសឈើ ប៉ើងរបើក ធ្លាក់មកលើផ្លូវ មិនអាចឆ្លងកាត់បានទេ ដែលអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធបានរាយ ការណ៍មកខេត្ត តាមរយៈនាយកដ្ឋានបង្ការនិងសង្គ្រោះគ្រោះមហន្តរាយខេត្តផាំងង៉ា និងបានរៀបចំមន្ត្រី ដើម្បីចុះទៅអង្កេតការខូចខាត និងគ្រោះថ្នាក់ដែលអាចកើតមាន ដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលចូលទៅក្នុងតំបន់កើតហេតុ៕

RELATED ARTICLES