សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Tesla បង្ហាញពីការលក់រថយន្តអគ្គិសនី (EV) នៅទូទាំងពិភពលោក បានធ្លាក់ចុះ ទោះបីជាមានការបញ្ចុះតម្លៃសម្រាប់អតិថិជនក៏ដោយ ដែលករណីនេះ ក្រុមហ៊ុន Tesla មើលឃើញថា នេះជា សញ្ញាមួយទៀតដែលបង្ហាញថា តម្រូវការក្នុងទីផ្សាររថយន្តអគ្គិសនី មានការថយចុះ។

តាមប្រភពទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ថា ក្រុមហ៊ុនរថយន្តអគ្គិសនី “Tesla” នៅទីក្រុងអូស្ទីន (Austin) រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានបង្ហាញពីការលក់រថយន្តអគ្គិសនី នៅទូទាំងពិភពលោក បានធ្លាក់ចុះសម្រាប់ ២ត្រីមាស ជាប់ៗគ្នា នាឆ្នាំ២០២៤ ទោះបីជាមានការបញ្ចុះតម្លៃ និងការផ្ដល់ហិរញ្ញប្បទានការប្រាក់ទាបដល់អតិថិជនក៏ដោយ។

Tesla បញ្ជាក់ដូច្នេះ ការលក់រថយន្ត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ចំនួនរថយន្តកន្លងមកមានចំនួន ៤៤៣.៩៥៦គ្រឿង ថយចុះ ៤.៨% ពីចំនួននៃការលក់រថយន្តចំនួន ៤៦៦.១៤០គ្រឿងក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ បន្ទាប់ពីតម្រូវការសកលសម្រាប់រថយន្តអគ្គិសនី កំពុងថយចុះ ប៉ុន្តែសម្រាប់ក្រុមហ៊ុនផលិតរថយន្តភាគច្រើន ការលក់នៅតែបន្តល្អ។ ចំណែក Tesla ដែលមានរថយន្តអគ្គិសនីចាស់ៗ ហើយតម្លៃលក់ជាមធ្យម គឺខ្ពស់ជាងអ្នកដទៃ។ ប៉ុន្តែ Tesla នៅតែរក្សាតំណែងរបស់ខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលលក់ដាច់ បំផុតរបស់ពិភពលោក នៅឆមាសទីមួយ នៃឆ្នាំ២០២៤។

អ្នកជំនាញបាននិយាយថា Tesla លក់រថយន្តបានជាង ៩១០ ០០០គ្រឿង នៅទូទាំងពិភពលោក ដែលលើសពីក្រុមហ៊ុន BYD របស់ប្រទេសចិន ដែលបានលក់រថយន្តចំនួន ៧២៦ ១៥៣គ្រឿង។ ការលក់រថយន្ត Tesla ឆ្លុះ បញ្ចាំងពីជោគជ័យរបស់រដ្ឋាភិបាល ពឹងផ្អែកលើរថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅផែនដី៕