ប៉ាតាយ៉ា (ថៃ) ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ទឹកជំនន់ចុងក្រោយនៅប៉ាតាយ៉ា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបន្តអូសបន្លាយជាង ៣ម៉ោង នៅក្នុងតំបន់ទីក្រុងប៉ាតាយ៉ា (Pattaya) និង ខេត្តឈុនបុរី បណ្តាលឱ្យមានទឹក ជំនន់កម្ពស់ប្រហែល ៥០-៨០សង់ទីម៉ែត្រ ដែលបណ្តាលឱ្យតំបន់ផ្លូវសុខុមវីត ត្រូវជន់លិច ប៉ុន្តែរថយន្តនៅតែអាចឆ្លងកាត់បាន មានប្រវែងមួយគីឡូម៉ែត្រ។

ទីក្រុងប៉ាតាយ៉ា ស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ដោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជំនន់ក្នុងតំបន់ជា ច្រើន រាំងស្ទះចរាចរណ៍ សូម្បីរថយន្តសាំងយ៉ុង ស្ទើរតែលិចទាំងស្រុង។

តាមប្រភពព័ត៌មានពីបណ្តាញព័ត៌មានក្នុងតំបន់ បានរាយការណ៍អំពីទឹកជំនន់នៅតំបន់ខាងមុខភ្នំតាឡូ ទល់មុខ វត្តថាំ តាមផ្លូវរថភ្លើង មានការកកស្ទះចរាចរណ៍ប្រវែងរាប់គីឡូម៉ែត្រ ដោយសារទឹកជំនន់ឡើងខ្ពស់ខ្លាំង ជាលទ្ធ ផលធ្វើឲ្យរថយន្តតូច និងម៉ូតូ មិនអាចធ្វើដំណើរបានឡើយ។ បរិមាណទឹកដែលបានហក់ឡើងយ៉ាងលឿន ធ្វើ ឲ្យផ្លូវថ្នល់ និងផ្ទះសម្បែងប្រជាជន ត្រូវទឹកជន់លិច ។

គួរបញ្ជាក់ដែរ ទឹកជំនន់នៅទីក្រុងប៉ាតាយ៉ា ពេលនេះ កើតឡើងក្រោយពេលកើតមាននៅខេត្តភូកេត ហើយបន្ទាប់ពីទឹកស្រកអស់នៅខេត្តភូកេត ហើយប្រជាជនតំបន់នោះកំពុងបោសជូត សម្អាតផ្ទះសម្បែងដែលលិចទឹក ស្រាប់តែទីក្រុងប៉ាតាយ៉ា រងគ្រោះម្តង៕
