Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិព្រះវិហារអាយុជិត ១០០ឆ្នាំ នៅប្រទេសបារាំង ត្រូវភ្លើងឆេះ

ព្រះវិហារអាយុជិត ១០០ឆ្នាំ នៅប្រទេសបារាំង ត្រូវភ្លើងឆេះ

ប្រទេសបារាំង ៖ អគ្គិភ័យបានឆាបឆេះវិហារ Cathédrale Notre-Dame de Rouen  ដែលជាវិហាររ៉ូម៉ាំងកាតូលិកបុរាណ នៅទីក្រុង Rouen ខេត្តអិចក្លេស្យង់ទិក ន័រម៉ង់ឌី (ecclésiastique de Normandie) នៅភាគ ពាយ័ព្យនៃប្រទេសបារាំង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង ឲ្យដឹងថា បន្ទាប់ពីកើតហេតុ អាជ្ញាធរក្រុង  បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ទៅគ្រប់គ្រងជាបន្ទាន់ ហើយមនុស្សត្រូវបានជម្លៀសចេញពីវិហារ បន្ទាប់ពីភ្លើងឆេះ។

អភិបាលក្រុង បាននិយាយថា មិនមាននរណាម្នាក់រងរបួសក្នុងអគ្គិភ័យនៅវិហារខាងលើនោះទេ ហើយបុគ្គលិកសន្តិសុខ ត្រូវបានដាក់ពង្រាយនៅជុំវិញវិហារ ។

គួរបញ្ជាក់ថា ព្រះវិហារ ត្រូវបានគេសាងសង់តាំងពីជិត ១០០០ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែចំពោះនៅមូលហេតុនៃអគ្គិ ភ័យនេះ នៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

RELATED ARTICLES