Friday, October 18, 2024
Homeព័ត៌មានអន្តរជាតិ អាចម៍ផ្កាយធ្លាក់នៅសហរដ្ឋអាមេរិក ល្បឿន ៥៦០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង

 អាចម៍ផ្កាយធ្លាក់នៅសហរដ្ឋអាមេរិក ល្បឿន ៥៦០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង

សហរដ្ឋអាមេរិក ៖ អាចម៍ផ្កាយមួយ បានធ្លាក់ ជាមួយនឹងល្បឿនដ៏លឿនរហូតដល់ ៣៥ ០០០ម៉ៃល៍ ក្នុងមួយម៉ោង ឬប្រហែល ៥៦ ០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

សមាគមឧតុនិយមអាមេរិក បានបញ្ចេញឃ្លីបវីដេអូ ចំនួនពីរ នៅលើឆាណែលសមាគមផ្កាយរបស់អាមេរិក លើយូធូប បង្ហាញពីពេលដែលអាចម៍ផ្កាយបានធ្លាក់ ឆ្លងកាត់បរិយាកាសផែនដី ទាល់តែអ្នកឃើញដុំភ្លើងភ្លឺលើដែនអាកាសអាមេរិក នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក នៅពេលនោះមានមនុស្សប្រហែល ៤៣ នាក់ ដែលបានឃើញការធ្លាក់អាចម៍ផ្កាយ។

វីដេអូឃ្លីបមួយ ថតចេញពី CCTV នៅផ្ទះមួយនៅ Wayne County រដ្ឋញូវចឺស៊ី (New Jersey)  បានបង្ហាញដុំភ្លើងពណ៌ស ហោះកាត់ផ្ទៃមេឃ កាលពីព្រឹកថ្ងៃអង្គារ កន្លងទៅ និងឈុតទីពីរ ពេលដែលអាចម៍ផ្កាយធ្លាក់ ត្រូវបានគេកត់ត្រាទុកក្នុងទីក្រុងណតហ្វដ ( Northford) រដ្ឋខុនណិកធីខាត់ (Connecticut) សហរដ្ឋអាមេរិក។រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិអាមេរិក (NASA) បាននិយាយកាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០ ២៤ ថា អាចម៍ផ្កាយមួយ បានធ្លាក់ចុះ ដុំភ្លើងភ្លឺបានអូសកាត់នៅមុំ ១៨ដឺក្រេ មុនពេលបំបែក ២៩ម៉ៃល៍ ពីលើមេឃ នៅកណ្តាលទីក្រុងម៉ែនហាត់តាន់ (Manhattan) និងក្រុងញូវយ៉ក។

លោកប៊ីល ឃុក (Bill Cook) ប្រធានការិយាល័យបរិស្ថាន Meteoroid របស់ NASA បានថ្លែងអំណរគុណដល់សមាគមឧតុនិយមអាមេរិក សម្រាប់ការចងក្រងទិន្នន័យនៃការមើលឃើញអាចម៍ផ្កាយនេះ ដែលបានជួយ NASA កំណត់គន្លងនៃអាចម៍ផ្កាយ៕

RELATED ARTICLES