Thursday, October 31, 2024
Homeព័ត៌មានអន្តរជាតិមេប៉ូលិសសម្ងាត់អាមេរិក លាលែងតំណែង

មេប៉ូលិសសម្ងាត់អាមេរិក លាលែងតំណែង

សហរដ្ឋអាមេរិក ៖ នាយកប៉ូលិសសម្ងាត់អាមេរិក បានលាលែងពីតំណែង បន្ទាប់ពីលោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានគេបាញ់ប្រហាររបួស និងប្រឈមមុខនឹងការចោទសួរធ្ងន់ៗអំពីការបរាជ័យផ្នែកសន្តិសុខ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ថា លោកស្រី គីមបឺរលី ឈីថល (Kimberly Cheatle) បានប្រកាសលាលែងពីតំណែងជានាយិកាប៉ូលិសសម្ងាត់សហរដ្ឋអាមេរិក (USSS) នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីលោកស្រី និងអង្គភាព ត្រូវបានចោទសួរយ៉ាងខ្លាំង ទាក់ទងនឹងការបរាជ័យផ្នែកសន្តិសុខ រហូតដល់លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានគេលបបាញ់ និងរងរបួសត្រ ចៀក នៅលើឆាកយុទ្ធនាការឃោសនាបោះឆ្នោត កាលពីពីរសប្តាហ៍មុន។

ថ្មីៗនេះលោកស្រី គីមបឺរលី ឈីថល បានផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការត្រួតពិនិត្យ នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ទាំងសមាជិកសភាគណបក្សសាធារ ណរដ្ឋ និងប្រជាធិបតេយ្យបានអំពាវនាវឲ្យលោកស្រីលាលែងពីតំណែង ក្រោយកើតមានអំពើឃាតកម្មលើលោកដូណាល់ ត្រាំ នៅទីក្រុងបាត់ត្លឺរ (Butler) រដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania) កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

ដំបូងឡើយ លោកស្រីឈីតថល បានបញ្ជាក់ថា លោកស្រីនឹងមិនចូលនិវត្តន៍ទេ។ លោកស្រីបានប្រាប់សមាជិកសភាថា លោកស្រីគិតថា លោកស្រីជាមនុស្សដែលស័ក្តិសមបំផុតក្នុងការកាន់តំណែងនេះ នៅពេលនេះ ប៉ុន្តែនៅទីបំផុត នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នា២០២៤ លោកស្រីបានសម្រេចចិត្តដាក់លិខិតលាលែងពីតំណែង ដោយបញ្ជាក់ថា “ក្នុងនាមជានាយិការបស់អ្នក ខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះការបរាជ័យផ្នែកសន្តិសុខដែលបានកើតឡើង»។

លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលបានតែងតាំងលោកស្រី គីមបឺរលី ឈីថល ជានាយិកាប៉ូ លិសសម្ងាត់ ក្នុងឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍មួយ អរគុណលោកស្រី សម្រាប់ការបម្រើការងាររបស់លោកស្រី ដល់អង្គភាព ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ហើយថាគាត់នឹងតែងតាំងនាយកថ្មី ឆាប់ៗនេះ។

លោកស្រី គីមបឺរលី ឈីថល អាយុ ៥៤ឆ្នាំ បានធ្វើការនៅ USSS អស់រយៈពេល ២៧ឆ្នាំ ក្នុងមុខតំណែងផ្សេងៗ។ លោកស្រី បានចូលរួមក្នុងការជម្លៀសលោក ឌិក ឆេនី (Dick Cheney) អនុប្រធានាធិបតីសហរដ្ឋអាមេរិក ពីសេតវិមាន ក្នុងអំឡុងពេលនៃការវាយប្រហារ ភេរវកម្ម ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០១ លើអគារមជ្ឈមណ្ឌលពាណិ ជ្ជកម្មពិភពលោក World trade Center មុនពេលលោកស្រីក្លាយជាប្រធានក្រុមសន្តិសុខរបស់លោកប្រធានា ធិបតី ចូ បៃដិន កាលលោកជាអនុប្រធានាធិបតីរបស់លោកបារ៉ាក់ អូបាម៉ា (Barack Obama)៕

RELATED ARTICLES