Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិ អ៊ុយក្រែន បញ្ជូ.../នយន្តហោះគ្មានមនុស្សបើក ១០០គ្រឿង វា.../យលុ/...កចូល.../ជ្រៅក្នុងទឹកដីរុស្ស៉ី

 អ៊ុយក្រែន បញ្ជូ…/នយន្តហោះគ្មានមនុស្សបើក ១០០គ្រឿង វា…/យលុ/…កចូល…/ជ្រៅក្នុងទឹកដីរុស្ស៉ី

អ៊ុយក្រែន ៖ អ៊ុយក្រែន បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ចំនួនជាង ១០០គ្រឿង ទៅវាយប្រហារអាកាស យានដ្ឋានចំនួន ៤ នៅក្នុងតំបន់ខឺស្ក (Kursk) និងតំបន់ជិតខាង ភាគនិរតីនៃប្រទេសរុស្ស៊ី ដែលត្រូវវបានចាត់ ទុកជាការវាយប្រហារដ៏ធំបំផុត ក្រោយពីបញ្ជូនទ័ពទៅឈ្លានពានព្រំដែនរុស្ស៊ី ចូលក្នុងតំបន់ខឺស្ក រហូតធ្វើឲ្យស្ថានភាពកងទ័ពអ៊ុយក្រែន វាយប្រហាររុស្ស៊ី កាន់តែតានតឹង បន្ទាប់ពីសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៩០២ របស់ខ្លួន ។

ទាហានអ៊ុយក្រែន បានបើកការវាយលុកចូលកាន់តែជ្រៅទៅៗក្នុងតំបន់ទឹកដីរុស្ស៉ី នៅតំបន់ខឺស្ក (Kursk) ប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymir Zelensky) បានផ្សព្វផ្សាយឈុតវីដេអូសរសើរកងទ័ពរបស់ខ្លួន ចំពោះប្រតិបត្តិការបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារគោលដៅនៅអាកាសយានដ្ឋានចំនួន៤ ក្នុងតំបន់ Kursk នៃប្រទេសរុស្ស៉ី ដែលបង្ហាញថា វាជាការវាយប្រហារយ៉ាង ជាក់លាក់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយនៅថ្ងៃដដែលនោះ ប្រធានាធិបតី ហ្សេឡេនស្គី បានពិភាក្សាអំពីវឌ្ឍនភាពនៃការវាយប្រហារលើតំបន់ Kusk  ដោយកងកម្លាំងអ៊ុយក្រែន បានចាប់ខ្លួនទាហានរុស្ស៊ី ចំនួន ១០០នាក់ ជាចំណាប់ខ្មាំង និងបានកម្ទេចយន្តហោះចម្បាំងរុស្ស៊ី មួយគ្រឿង។

ប្រភពសន្តិសុខអ៊ុយក្រែន បានប្រាប់ CNN ថា យោធាអ៊ុយក្រែន បានបញ្ជូនយន្តហោះគ្មានមនុស្សបើក  UAV ចំនួន ១១៧គ្រឿង និងកាំជ្រួចយុទ្ធសាស្ត្រ ៤ដើម វាយប្រហារតំបន់ Kursk  និងខេត្តជិតខាង។

 អភិបាលនៃតំបន់ វ៉ូរ៉ូនេស្ហ (Voronezh) បានជូនដំណឹងតាមរយៈកម្មវិធី Telegram ថា យន្តហោះគ្មានមនុស្សបើក ជាង ៣៥គ្រឿង ត្រូវបានស្ទាក់ចាប់ដោយទាហានរុស្ស៊ី នៅលើតំបន់ វ៉ូរ៉ូនេស្ហ ភាគនិរតីនៃប្រទេសរុស្ស៊ី។

នៅថ្ងៃពុធ ទី១៤ ខែសីហាឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី បានជូនដំណឹងថា ទាហានអ៊ុយក្រែន កំពុងឆ្ពោះទៅកាន់តំបន់ Kursk កាន់តែជ្រៅ ហើយអាចកាន់កាប់យ៉ាងហោចណាស់ ១០០០គីឡូម៉ែត្រក្រឡា នៃទឹកដីក្នុងតំបន់ Kuanksk ក្រោយពីបើកការវាយប្រហារតបតវិញ ដោយពួកគេបានលុកលុយឆ្លងព្រំដែនរុស្ស៊ី ចូលទៅក្នុងតំបន់ Kursk នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

ទោះបីជាយ៉ាងណា រដ្ឋាភិបាលរុស្ស៊ី បានអះអាងថា ទឹកដីនៅក្នុងតំបន់ខឺស្ក (Kursk) ដែលត្រូវបានទាហានអ៊ុយក្រែន ដណ្តើមយក គឺមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដូចដែលអ៊ុយក្រែនទាមទារ ទន្ទឹមនឹងនេះ រុស្ស៊ី អាចរារាំងការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការចូលភូមិចំនួន ៥ ក្នុងតំបន់ Kursk ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ថា អ៊ុយក្រែន មិនចាប់អារម្មណ៍ក្នុងការដណ្តើមយកទឹកដីក្នុងតំបន់ខឺស្ក (Kursk) របស់រុស្ស៉ី នោះទេ ហើយការវាយប្រហាររបស់ពួកគេ នឹងបញ្ឈប់ នៅពេលដែលរុស្ស៊ី យល់ព្រមដើម្បីស្ដារសន្តិភាព។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា «រុស្ស៊ី ឆាប់យល់ព្រមស្ដារសន្តិភាពការវាយប្រហាររបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី កាន់តែឆាប់ត្រូវបានបញ្ឈប់។ ដរាបណា ពូទីននៅតែបន្តសង្រ្គាម លោកនឹងទទួលបានការឆ្លើយតបបែបនេះពីអ៊ុយក្រែន»។

ទោះបីជាយ៉ាងណា លោកប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀរ ពូទីន មិនបានបង្ហាញការផ្តល់សម្បទានដល់អ៊ុយក្រែន នោះទេ។ គាត់បានចេញមុខចោទប្រកាន់អ៊ុយក្រែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងពលរដ្ឋរុស្ស៊ី ហើយថា រដ្ឋាភិ បាលក្រុងគៀវ (អ៊ុយក្រែន) នឹងទទួលបានការឆ្លើយតបដ៏ស័ក្ដិសមមួយពីរដ្ឋាភិបាលក្រុងម៉ូស្គូ៕ ខៀវទុំ

RELATED ARTICLES