Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិស្ត្រីជនជាតិជប៉ុន ១១៦ឆ្នាំ អាយុវែងជាងគេលើលោក

ស្ត្រីជនជាតិជប៉ុន ១១៦ឆ្នាំ អាយុវែងជាងគេលើលោក

ជប៉ុន ៖ ស្ត្រីជនជាតិជប៉ុនម្នាក់ ត្រូវបានកំណត់ត្រាពិភពលោក ហ្គីនណេស (Guinness World Records) ចាត់ទុកជា ស្ត្រីដែលមានជីវិតរស់នៅ និងមានអាយុច្រើនជាងគេបំផុតលើពិភពលោក ។

តាមប្រភព Guinness World Records ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ស្ត្រីជនជាតិជប៉ុន ឈ្មោះ តូមីកុ អ៊ិទុកា (Tomiko Itooka) អាយុ ១១៦ឆ្នាំ (កើតថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩០៨) ឥឡូវនេះគាត់គឺជាស្ត្រីដែលមានជីវិតរស់នៅ និងមានអាយុច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់ពីមរណភាពរបស់ស្ត្រីជនជាតិអេស្បាញ ឈ្មោះ ម៉ារីយ៉ា ប្រានយ៉ា ម៉ូរេរ៉ា (Maria Branyas Morera) អាយុ ១១៧ឆ្នាំ (កើតថ្ងៃទី០៤ ខែមីនា ឆ្នាំ១៩០៧-ស្លាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤) ។

លោកយាយ តូមីកុ អ៊ិទុកា ធ្លាប់ជាអ្នកឡើងភ្នំ ហើយអាហារដែលគាត់ចូលចិត្ត គឺចេក។ គាត់នាងរស់នៅក្នុងមណ្ឌលថែទាំមួយ ក្នុងទីក្រុងអាស៊ីយ៉ា (Ashiya) ខេត្តហ៊ីយ៉ូហ្គោ (Hyōgo) ប្រទេសជប៉ុន (Japan)។ គាត់បានរស់នៅទីនោះ តាំងពីឆ្នាំ២០១៩ ដោយធ្លាប់រស់នៅផ្ទះជាមួយកូនស្រីពីរនាក់ រហូតដល់អាយុ ១១០ឆ្នាំ៕

RELATED ARTICLES