Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិធ្លា.../ក់យន្តហោះធុនតូច នៅតំបន់ភ្នំដី ស្លា.../ប់ ៩នាក់

ធ្លា…/ក់យន្តហោះធុនតូច នៅតំបន់ភ្នំដី ស្លា…/ប់ ៩នាក់

ឆាក់ឆឺងសៅ (ថៃ) ៖ ធ្លាក់យន្តហោះធុនតូច ១គ្រឿង បានធ្លាក់នៅតំបន់ព្រៃ ខាងក្រោយវត្តខៅឌីន (ភ្នំដី) ស្រុកបាងប៉ាកុង ខេត្តឆាក់ឆឺងសៅ បណ្តាលឲ្យស្លាប់មនុស្ស ៩នាក់ ភាគច្រើនជាអ្នកទេសចរជនជាតិចិន កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍ថា ប្រតិបត្តិការរុករកសពជនរងគ្រោះ ត្រូវបានបញ្ចប់ បន្ទាប់ពីចំណាយពេល ១១ម៉ោង ដោយប្រើគ្រឿងចក្រអេស្កាវ៉ាទ័រ កាយដីជម្រៅ ១០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ទើបរកឃើញសាកសពដែលក្លាយទៅជាបំណែក បែកសាច់ខ្ទេចអស់។

ករណីយន្តហោះធុនតូច ជើងហោះហើរ TFT209 មួយគ្រឿង ម៉ាក Cessna caravan C208 ពាក់ស្លាកលេខ HSSKR ជារបស់ក្រុមហ៊ុន Thai Flying Services Limited បានធ្លាក់ក្នុងព្រៃ ខាងក្រោយវត្តខៅឌីន ភូមិលេខ៦ ឃុំខៅឌីន ស្រុកបាងប៉ាកង ខេត្តឆាក់ឆឺងសៅ ប្រទេសថៃ ។ បន្ទាប់ពីទឹកបានស្រកមក មន្ត្រីសង្គ្រោះ ខេត្តឆាក់ឆឺងសៅ បន្តស្វែងរកសាកសពអ្នកស្លាប់ រហូតដល់ពាក់កណ្តាលអធ្រាត្រ ថ្ងៃទី២២ សីហា។

លោក ជុនឡាទី យ៉ាងត្រុង អភិបាលខេត្តឆាក់ឆឺងសៅ បានធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ថា មនុស្សទាំង ៩នាក់ នៅលើយន្តហោះនោះ បានស្លាប់ទាំងអស់ ក្នុងនោះមានភ្ញៀវទេសចរជនជាតិចិន ចំនួន ៥នាក់ និងជនជាតិថៃ ៤នាក់ (ក្នុងនោះមានអ្នកបើកយន្តហោះម្នាក់ និងសហពីឡុតម្នាក់)។

ក្រុមសង្គ្រោះ បានចំណាយពេលសរុប ១១ម៉ោង ដើម្បីរករកសាកសព មុននឹងបិទបញ្ចប់ប្រតិបត្តិការនៅម៉ោង ២ទៀបភ្លឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ។

មន្ត្រីបាននាំយកបំណែកយន្តហោះដែលបានជីកកកាយ មកប្រមូលទុកនៅរដ្ឋបាលសង្កាត់ ខៅឌីន  ហើយស្វែងរកបំនែកសាកសព និងបំណែកយន្តហោះដែលនៅសេសសល់។

ករណីនេះ គេសង្ស័យយន្ហោះធ្លាក់បុកដី មុនពេលផ្ទុះឆេះ៕

RELATED ARTICLES