វៀតណាម ៖ ក្រសួងកសិកម្មវៀតណាម បានរៀបចំជំរុញទុរេន ជា “ផលិតផលជាតិ” សំដៅកសាងម៉ាកយីហោ កំណត់ស្តង់ដារគុណភាព ដើម្បីប្រកួតប្រជែងជាមួយអ្នកនាំចេញធំៗ។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ គេហទំព័រព័ត៌មាន VN Express របស់វៀតណាម បានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់លោក ឡេ មិញហួន (Le Minh Huan) រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជន បទវៀតណាម ថាវៀតណាម គួរតែជំរុញផ្លែទុរេន ឱ្យក្លាយជាផលិតផលជាតិ ដោយកំណត់ស្តង់ដារគុណភាព និងបង្កើតម៉ាកយីហោ ដើម្បីប្រកួតប្រជែងជាមួយអ្នកនាំចេញធំៗលើពិភពលោក។
របាយការណ៍ព័ត៌មាន បញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម ត្រៀមជំរុញទុរេន លក្ខណៈវិនិច្ឆ័យជាច្រើនត្រូវតែបំពេញ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ជាផលិតផលជាតិ ដូចជាទំហំផលិតកម្ម និងការប្រកួតប្រជែងនាំ ចេញ ការអនុវត្តបច្ចេកវិទ្យា និងសក្តានុពលក្នុងការកាន់កាប់កម្មសិទ្ធិបញ្ញា។

លោកឡេ មិញហួន បាននិយាយថា ការជំរុញឱ្យទុរេន ក្លាយជាផលិតផលជាតិ ទាមទារឱ្យមានគោលន យោ បាយកសិកម្ម និងការអប់រំទូលំទូលាយសម្រាប់កសិករ និងអាជីវកម្ម។ នេះជារឿងសំខាន់ ព្រោះវៀតណាម បច្ចុប្បន្នដើរយឺតជាងថៃ និងម៉ាឡេស៊ី ក្នុងការនាំចេញផ្លែឈើទៅកាន់ប្រទេសចិន ក្នុងពេលជាមួយគ្នានេះ វាត្រូវបានគេរកឃើញ ការផលិតផ្លែឈើនៅប្រទេសវៀតណាម នៅមានកម្រិត និងតិចតួច។
ក្រុមអ្នកជំនាញក្នុងស្រុក រំពឹងថា ការនាំចេញទុរេន របស់វៀតណាម នឹងឈានដល់ ៣,៥ពាន់លានដុល្លារអា មេរិក នៅចុងឆ្នាំ២០២៤ នេះ។ បច្ចុប្បន្ននេះ វៀតណាម រកចំណូលបានប្រមាណ ១,៧ពាន់លានដុល្លារអាមេរិក ពីការនាំចេញទុរេន ចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ដោយចិន ជាអ្នកនាំចូលទុរេនវៀតណាម ធំជាងគេ៕