Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ី បា.../ញ់មីសស៊ី.../ល ១០០គ្រា.../ប់ លើតំបន់ផ្គត់.../ផ្គង់ថាមពលអ៊ុយក្រែន

រុស្ស៊ី បា…/ញ់មីសស៊ី…/ល ១០០គ្រា…/ប់ លើតំបន់ផ្គត់…/ផ្គង់ថាមពលអ៊ុយក្រែន

ប្រទេសរុស្ស៉ី ៖ រុស្ស៊ី បានបាញ់កាំជ្រួចមីសស៊ីល រាប់រយគ្រាប់ និងយន្តហោះគ្មានមនុស្សបើកឆ្លងកាត់អ៊ុយក្រែន ផ្តោតលើប្រព័ន្ធថាមពល បណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែន និងដំបូងគេត្រូវបានរកឃើញមនុស្ស ៦នាក់ បានស្លាប់ ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ថា រុស្ស៊ី បានបាញ់មីសស៊ីល ប្រ ហែល ១០០គ្រាប់ និងបញ្ជូនយន្តហោះគ្មានមនុស្សបើក ប្រមាណ ១០០គ្រឿង ដើម្បីវាយប្រហារហេដ្ឋារចនា សម្ព័ន្ធថាមពល នៅទូទាំងប្រទេសអ៊ុយក្រែន។ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ បានស្លាប់ ខណៈដែលប្រទេសជិតខាង ដូចជាប៉ូឡូញ បាននិយាយថា យន្តហោះគ្មានមនុស្សបើក បានចូលលុកលុយដែនអាកាសរបស់ពួកគេផងដែរ។

មន្ត្រីអ៊ុយក្រែន បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់យ៉ាងហោចណាស់ ១៥ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក នៅក្នុងផ្នែកជាច្រើននៃប្រទេសអ៊ុយក្រែន រួមទាំងផ្នែកខ្លះនៃទីក្រុងគៀវ។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា យោធារុស្ស៉ី បានប្រើប្រាស់អាវុធដ៏ជាក់លាក់ ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗក្នុងប្រទេសអ៊ុយក្រែន រួមទាំងស្ថានីយថាមពល ស្ថានីយឧស្ម័នធម្មជាតិ និងរោងចក្រថាមពលនុយក្លេអ៊ែរ និងកន្លែងផ្ទុកអាវុធរបស់យន្តហោះ ដែលគាំទ្រដល់ឧស្សាហកម្មយោធារបស់ពួកគេ។

រុស្ស៊ី បានបង្កើនការវាយប្រហារលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន កាលពីខែមីនា ឆ្នាំ២០២៤  ភាគីអ៊ុយក្រែន បានចោទប្រកាន់ថា រុស្ស៉ី ព្យាយាមបំផ្លាញប្រព័ន្ធថាមពល មុនពេលរដូវរងា នេះ ដែលជារយៈពេលដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់អគ្គិសនី និងកម្តៅខ្លាំងបំផុត។

ការវាយប្រហារដោយកាំជ្រួចមីសស៊ីល និងយន្តហោះគ្មានមនុស្ស របស់រុស្ស៊ីនេះ កើតឡើងក្នុងពេលជាមួយគ្នាដែលអ៊ុយក្រែន អះអាងថា បានដណ្តើមយកទឹកដីបន្ថែមទៀតនៅក្នុងតំបន់ ខឺស្ក (Kursk) ភាគខាងត្បូងរបស់រុស្ស៊ី។

មន្ត្រីប៉ូឡូញ បញ្ជាក់ថា មានវត្ថុហោះអាថ៌កំបាំងមួយ ដែលត្រូវបានគេជឿថា ជាយន្តហោះគ្មានមនុស្សបើក បានឈ្លានពានដែនអាកាសរបស់ពួកគេ ហើយអាចធ្លាក់មកលើដីរបស់ពួកគេផងដែរ។ ពេលនេះមន្ត្រីជំនាញ កំពុងធ្វើការស្រាវជ្រាវ។

តំបន់ផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលត្រូវបានរាយការណ៍ថា ត្រូវបានរងការវាយប្រហារ រួមមានតំបន់ Rivne  តំបន់ Volin ភាគពាយ័ព្យ តំបន់ Khmelnitska នៅភាគនិរតី តំបន់ Zittomya នៅភាគខាងជើង តំបន់ Lviv នៅភាគខាងលិច តំបន់ Dnipropetrovsk ជាមួយ Kirovohrad និង Vinnytsia នៅកណ្តាលតំបន់ Zaporichtia Oblast នៅភាគអាគ្នេយ៍ និង Odessa នៅភាគខាងត្បូង។

ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា រោងចក្រវារីអគ្គិសនី នៅក្នុងតំបន់គៀវ (Kiev) ក៏ត្រូវបានគេកំណត់គោលដៅវាយប្រហារផងដែរ៕

RELATED ARTICLES